ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក នេត្រ ភក្ត្រា ស្នើអាជ្ញាធរ និងពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះ ឱ្យបានគង់វង្សពិសេសអភិរក្សសត្វកម្រៗដើម្បីបង្កើតការងារជូនសហគមន៍ទាញផលចំណូលពីទេសចរណ៍ធម្មជាតិ

លោក នេត្រ ភក្ត្រា ស្នើអាជ្ញាធរ និងពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះ ឱ្យបានគង់វង្សពិសេសអភិរក្សសត្វកម្រៗដើម្បីបង្កើតការងារជូនសហគមន៍ទាញផលចំណូលពីទេសចរណ៍ធម្មជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងខេត្តក្រចេះឱ្យបានគង់វង្ស និងជាពិសេសអភិរក្សសត្វកម្រៗដែលមាននៅក្នុងខេត្តដូចជាសត្វផ្សោត សត្វត្មាត សត្វក្តាន់ និងសត្វរុក្ខជាតិផ្សេងៗទៀតដែលមានដើម្បីបង្កើតការងារជូនដល់សហគមន៍ ទាញផលចំណូលពីទេសចរណ៍ធម្មជាតិ។

ការស្នើបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

ប្រធានក្រុមការងារបានថ្លែងថា នៅក្នុងភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបនឹងបង្កើតថ្មីរបស់ខេត្តក្រចេះ សម្បូណ៌ដោយធនធានធម្មជាតិជាពិសេសដែនជម្រកសត្វព្រៃសំបូរជាទីតាំងសម្បូណ៌ដោយធនធានធម្មជាតិសត្វព្រៃ ជាពិសេសជាកន្លែងជម្រកសត្វត្មាតដែលជាសត្វកម្រនៅក្នុងប្រទេសកម្ពុជា។

យោងតាមទិន្នន័យពីការជំរឿនសត្វត្មាតនៅដើមខែមិថុនា សត្វត្មាតចំនួន ១២៩ក្បាល ត្រូវបានរាប់ឃើញនៅទីតាំងចំនួន៤ នៅកម្ពុជាក្នុងនោះរួមមានដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារចំនួន ២០ក្បាល ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង មានចំនួន ៨៨ក្បាល ដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះមានចំនួន ១៨ក្បាល និងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីមានចំនួន ៣ក្បាល ខណៈក្នុងខែដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ ជំរឿនរកឃើញមានសត្វត្មាតចំនួន ១៣៣ក្បាលនៅតំបន់ទាំង៤ នេះ។

ជាមួយគ្នានេះដែរ នេត្រ ភក្ត្រា ស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បន្តថែរក្សាការពារ និងអភិរក្សសត្វព្រៃ និងធនធានធម្មជាតិឱ្យបានល្អគង់វង្ស និងកុំកាប់ទន្ទ្រាន រុករានកាប់ឆ្ការព្រៃឈើដោយខុសច្បាប់ ព្រោះថា តំបន់នេះនឹងក្លាយជារមណីយដ្ឋានទីតាំងទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញ ហើយត្រូវរួមសហការគ្នារៀបចំឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍ និងការនាំចេញនៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.