ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អភិបាលខេត្តកែប អំពាវនាវពលរដ្ឋ ចូលរួមដាំដើមឈើឱ្យមានភាពបៃតង សំដៅជួយកាត់បន្តយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី

អភិបាលខេត្តកែប អំពាវនាវពលរដ្ឋ ចូលរួមដាំដើមឈើឱ្យមានភាពបៃតង សំដៅជួយកាត់បន្តយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប​)៖ លោកបណ្ឌិតអភិបាលខេត្ត សោម ពិសិដ្ឋ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្ស និស្សិត យុវជនទាំងអស់ ចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីរួមចំណែកជួយដល់កម្ពុជា មានភាពបៃតង ជួយកាត់បន្តយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។

ការអំពាវនាវបែបនេះរបស់លោកបណ្ឌិត សោម ពិសិដ្ឋ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ​ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់​ និងគ្រោះរាំងស្ងួត»។ ដែលបានប្រារព្ធធ្វើឡើង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅដែលឧទ្យានខេត្តកែប។

នាឱកាសនោះលោកអភិបាលខេត្តកែប បានបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន អំពីបញ្ហាបរិស្ថានសកល ដោយជំរុញការលើកទឹក ចិត្តដល់ប្រជាពលរដ្ឋ​ និងសហគមន៍ឱ្យក្លាយទៅជា ភ្នាក់ងារសកម្ម ប្រកបដោយចិរភាព និងការអភិវឌ្ឍមេត្រីភាពបរិស្ថាន។

លោកអភិបាលខេត្ត បានបន្តថា ខេត្តកែប ត្រូវបានទទួលស្គាល់ ជាខេត្តពោរពេញដោយសក្ដានុពល និងត្រូវបានវាយតម្លៃជាខេត្តនិរន្តរភាពបរិស្ថានអាស៊ាន​ និងជាទីក្រុងឈានមុខអាស៊ាន​ និងជាគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើសក្ដានុពល និងភាពសម្បូរបែបនៃធនធានធម្មជាតិវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានក្នងតំបន់ស្រាប់លោកអភិបាលខេត្ត បានលើកបញ្ជាក់ថា សម្រាប់ខេត្តកែប បានកំណត់ប៉ូលអភិវឌ្ឍន៍ ចំនួន៤ រួមមាន៖

*ទី១៖ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក។
*ទី២៖ ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្យធម្មជាតិបែបទំនើប។
*ទី៣៖ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជាតំបន់ កសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត។
*ទី៤៖ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។

លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប​ បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានជាតិ ឆ្នាំ២០២៤ មន្ទីរបាននាំយកកូនផ្កាក្ងោកធំ ចំនួន២០០០ដើម ដាំតាមបណ្ដោយដងផ្លូវបេតុងឧទ្យានជាតិកែប ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងបង្កើតជាគម្របបរិស្ថានបៃតង ក្នុងឧទ្យានជាតិកែប ក៏ដូចជាខេត្តកែបទាំងមូល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស មកលេងកម្សាន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.