ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក ខូយ រីដា ណែនាំដល់ក្រុមប្រឹក្សាថ្មីស្រុកភ្នំក្រវាញ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយគណៈអភិបាល ក្នុងការអភិវឌ្ឍស្រុក ក៏ដូចជាបម្រើពលរដ្ឋ

លោក ខូយ រីដា ណែនាំដល់ក្រុមប្រឹក្សាថ្មីស្រុកភ្នំក្រវាញ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយគណៈអភិបាល ក្នុងការអភិវឌ្ឍស្រុក ក៏ដូចជាបម្រើពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំដល់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ ទាំង១៧រូប ដែលត្រូវចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយគណៈអភិបាលស្រុក ក្នុងកិច្ចការងារអភិវឌ្ឍស្រុក ក៏ដូចជាបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

លោកអភិបាលខេត្ត បានណែនាំបែបនេះ នៅបរិវេណសាលាស្រុកភ្នំក្រវាញ ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ នៃខែត្តពោធិ៍សាត់ ចំនួន១៧រូប ក្នុងអាណត្តិទី៤ ដោយបានការចូលរួមពី លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក ខូយ រីដា បានលើកឡើងដែរថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ អាណត្តិទី៤ គឺយោងតាមអនុលោមតាមមាត្រា៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ លោកបានអបអរសាទរ និងកោតសរសើរ ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បីបន្តដឹកនាំស្រុកភ្នំក្រវាញ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍស្រុក ឱ្យមានការរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

លោកបានបន្តថា បើទោះបីជាសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលជាប់ឆ្នោតអាចមាននិន្នាការផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែតាមគោលការណ៍ច្បាប់រៀបចំអង្គការ បានកំណត់ហើយថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនទាំងមូល។ លើសពីនេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាផ្នែកមួយ នៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការងារនៅមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរជម្រាបជូនថា យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៥១អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន១៧រូប រួមមាន៖
ទី១៖ លោក សោម វិសាល ជាប្រធានក្រុមប្រឹក្សាស្រុក
ទី២៖ លោក នង ចំណាន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៣៖ លោក ម៉ម សារ៉ាត ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោក ឆេង ពុយ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៥៖ លោក តោ សាវន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៦៖ លោក ទេព ស៊ា ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៧៖ លោក ហៀវ ហាក់ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៨៖ លោក ឡិ លាស់ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៩៖ លោក សែម សុផុន ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១០៖ លោក គឹម រី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១១៖ លោក ឈឹន លត ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១២៖ លោក ណុប មន្ទី ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៣៖ លោកស្រី ណេង ដាណេ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៤៖ លោក ឯក ដារ៉ាវុធ ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៥៖ លោកស្រី នង ឡៃហៀម ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៦៖ លោក ឈឹម ណឹម ជាសមាជិកក្រុមប្រឹក្សាស្រុក
ទី១៧៖ លោកស្រី តូ ឡាយវ៉ា ជាសមាជិកក្រុមប្រឹក្សាស្រុក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.