ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» លើកទី៣ ក្នុងឆ្នាំ២០២៤ នៅស្រុកជ័យសែន

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» លើកទី៣ ក្នុងឆ្នាំ២០២៤ នៅស្រុកជ័យសែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកជ័យសែន យុវជនសហភាពសហពន្ធ័កម្ពុជា ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ចូលរួមក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» ដែលរៀបចំធ្វើឡើងនៅក្នុងបរវេណសាលាស្រុកជ័យសែន។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នៅស្រុកជ័យសែន នាឱកាសនេះ។ លោកថា ការរៀបចំបរិច្ចាកឈាមនេះ គឺជាលើកទី៣ហើយក្នុងឆ្នាំ២០២៤ ដោយលើកទី១ បានរៀបចំធ្វើឡើងនៅសាលាខេត្ត និងលើកទី២ បានរៀបចំធ្វើឡើងនៅស្រុកគូលែន។

លោកក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗ គ្មួយៗ ជាយុវជន យុវនារី នៃស្រុកជ័យសែន ទាំងអស់ ជាពិសេសគឺក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៍ ការងារសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ជាពិសេសការចូលរួមបរិច្ចាកឈាម ដើម្បីសង្គ្រោះអាយុជីវិត នាឱកាសនេះផងដែរ។ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៍ដ៍មានតម្លៃបំផុតក្នុងការជួយដល់សង្គមជាតិ សង្គ្រោះអាយុេជីវិតអ្នកជំងឺដែលត្រូវការឈាម។

លោក សុខ សាន្តតារ៉ា ថ្លែងបញ្ជាក់ទៀតថា បច្ចុប្បន្ននេះពិនិត្យឃើញថា មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ពិតជាមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតជាចាំបាច់ ដោយគិតជាមធ្យមយើងត្រូវការឈាមប្រចាំថ្ងៃប្រមាណ៣ផ្លោកក្នុង១ថ្ងៃ ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺក្នុងមន្ទីរពេទ្យ ហើយការបរិច្ចាកឈាមក៏នៅមានកម្រិត ពោលគឺនៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្តង់ដាររបស់អង្គការសុខភាពពិភពលោកនៅឡើយ។

លោកថា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហព័ន្ធភាពសហយុវជនកម្ពុជា (ស.ស.យ.ក) បានដាក់ចេញនូវផែនការបរិច្ចាកឈាម ដើម្បីសង្គ្រោះអាយុជីវិតក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នៅមន្ទីរពេទ្យបង្អែក និងតាមស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង៨ យ៉ាងហោចណាស់១ខែម្តង ពោលគឺក្នុង១ឆ្នាំយ៉ាងតិច១២ដង។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានដឹកនាំសម្របសម្រួលជាមួយមន្ទីរអង្គភាពជំនាញ ក្នុងការផ្តួចផ្តើមនូវការសាងសង់មជ្ឈមណ្ឌលបរិច្ចាកឈាមខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ចំនួន១កន្លែង ដែលមានទំហ៊ំ៨ម៉ែត្រគុណ១៦ម៉ែត្រ ក្នុងនោះមាន៖កន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបំពាក់ឧបករណ៍សម្ភារៈ បរិក្ខាសំខាន់ៗមួយចំនួនទៀត ដែលចំណាយថវិកាអស់ប្រមាណ៣៥០០០ដុល្លា។លោកក៍អំពាវនាវដល់លោក លោកស្រី និងយុវជនទាំងអស់ សូមបន្តសកម្មភាពចូលរួមបរិច្ចាកឈាម ដើម្បីជួយគាំទ្រការផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.