ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រុមប្រឹក្សាស្រុកថ្មគោល ២១រូប បានប្រកាសចូលកាន់តំណែងថ្មី, លោក សុខ លូ ណែនាំឱ្យបម្រើពលរដ្ឋឲ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា

ក្រុមប្រឹក្សាស្រុកថ្មគោល ២១រូប បានប្រកាសចូលកាន់តំណែងថ្មី, លោក សុខ លូ ណែនាំឱ្យបម្រើពលរដ្ឋឲ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សាស្រុកថ្មគោល ២១រូប បានប្រកាសចូលកាន់តំណែងថ្មី, លោក សុខ លូ ណែនាំឱ្យបម្រើពលរដ្ឋឲ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា

(បាត់ដំបង)៖ ថ្លែងនាឱកាសអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកថ្មគោល អាណត្តិទី៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំក្រុមប្រឹក្សស្រុកថ្មគោល ដែលចូលកាន់តំណែងថ្មី ត្រូវបម្រើពលរដ្ឋឲ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលាតាមសំណូមពររបស់ពលរដ្ឋ។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកថ្មគោល ដោយមានចូលរួមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត គណ:អភិបាលស្រុកថ្មគោល កងកម្លាំងបី សមាសភាពក្រុមប្រឹក្សាស្រុកអាណត្តិថ្មី មន្រ្តីរាជការចំណុះស្រុកថ្មគោល ក្រុមប្រឹក្សាឃុំនៃស្រុកថ្មគោលទាំងអស់ចូលរួមផងដែរ។

លោក សុខ លូ បានលើកឡើងដែរថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកថ្មគោល អាណត្តិទី៤ គឺយោងតាមអនុលោមតាមមាត្រា៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ លោកបានអបអរសាទរ និងកោតសរសើរដល់សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកថ្មគោលដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកថ្មគោល អាណណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកថ្មគោល សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកបានបន្តថា បើទោះបីជាសមាជិក សមាជិកាក្រុមប្រឹក្សាដែលជាប់ឆ្នោតមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែតាមគោល
ការណ៍ច្បាប់រៀបចំអង្គការ បានកំណត់ហើយថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។

លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.