ឯកឧត្តម នេត្រ ភក្រ្តា៖ “សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម“ ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប
………
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា “ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ច ដែលត្រូវបំពេញការសិក្សា គឺជាផ្នែកមួយនៃជីវិត។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកកង់ជូនដល់សិស្សានុសិស្សចំនួន ៦០នាក់ នៅ អនុវិទ្យាល័យស្រែជិះ និង អនុវិទ្យាល័យរលួស ស្រុកអូគ្រៀងសែនជ័យ ដែលមានជីវភាពខ្វះខាត និងគ្មានមធ្យោបាយធ្វើដំណើរទៅសិក្សា ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាអនុវិទ្យាល័យស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។




