ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នេត្រ ភក្ត្រា និងអភិបាលខេត្តក្រចេះ បន្តប្រគល់រទះរុញចំនួន ៤០ ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ

ឯកឧត្តម នេត្រ ភក្ត្រា និងអភិបាលខេត្តក្រចេះ បន្តប្រគល់រទះរុញចំនួន ៤០ ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា និងអភិបាលខេត្តក្រចេះ បន្តប្រគល់រទះរុញចំនួន ៤០ ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៤ នៅខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ
……..

រទេះរុញចំនួន៤០ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅខេត្តក្រចេះ តាមរយៈប្រធានក្រុមការងារចុះមូលដ្ឋានស្រុក នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។

នេះជាលើកទី២ ដែលឯកឧត្តមប្រធានក្រុមការងារ និងឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូន និងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ការលើកកម្ពស់គុណភាពសេវាសុខាភិបាលដែលត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ វិធានការគន្លឹះ ៤ទៀតរួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ការលើកកម្ពស់គុណភាពអប់រំ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់រទេះរុញដល់មន្ទីរពេទ្យបង្អែកស្រុកទាំង៤ រួមមានស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពក្នុង ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់សម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកទាំង៤ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា ដែលបានផ្តល់នូវការគាំទ្រ លើកទឹកចិត្តមន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យនានាក្នុងខេត្ត ដោយស្នើឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗ ដើម្បីប្រើប្រាស់តាមតម្រូវការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.