ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ពីបទជួញដូរគ្រឿងញៀង៩ប្រភេទចំនួន៩០កញ្ចប់ស្មើ២៥,៣៨៨គ្រាប់នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ពីបទជួញដូរគ្រឿងញៀង៩ប្រភេទចំនួន៩០កញ្ចប់ស្មើ២៥,៣៨៨គ្រាប់នៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ សុខវ៉ែន ភេទប្រុសអាយុ៤២ឆ្នាំ ២.ឈ្មោះ ទី ហាប់សោះ ហៅស្រស់ ភេទស្រីអាយុ៣៧ឆ្នាំដែលស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំលោកផ្ទាល់សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី២នាក់និងរឹបអូសគ្រឿងញៀចំនួន៩ប្រភេទស្មើ២៥,៣៨៨គ្រាប់ដែលឃាត់កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកឧត្តសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី២នាក់និងគ្រឿងញៀន៩ប្រភេទស្មើ២៥,៣៨៨គ្រាប់ត្រូវបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយអនុវត្តន៍នីតិវិធីបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕




