ឃាត់ខ្លួនជនសង្ស័យម្នាក់ចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន១៥ថង់តូចនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យម្នាក់ចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន១៥ថង់តូចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ មាស ចាន់រិទ្ធ ហៅអាត្រេន ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយសន្តិសុខកាស៊ីណូនាគទិព្វបានឃាត់ខ្លួនជនសង្ស័យ១នាក់និងរឹបអូសគ្រឿងញៀនប្រភេទថ្នាំគ្រាប់ពណ៌ក្បឿង(WY)ចំនួន១៤កូនថង់ស្មើ៥,០២ក្រាម និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១កូនថងស្មើ០,២៥ក្រាមដែលឃាត់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនចំនួន១៥ថង់តូចស្មើ៥,២៧ក្រាមបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕




