ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានថ្លែងថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានថ្លែងថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានថ្លែងថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាមនុស្សដែលមានសមត្ថភាព មានឆន្ទៈ និងមានការច្នៃប្រឌិតថ្មីៗ ដើម្បីជួយធ្វើការងារ ជួយឱ្យប្រទេសជាតិរីកចម្រើនបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះរៀបចំឡើង​នៅ​សាល​សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំក៏ធ្លាប់ធ្វើការឱ្យថ្នាក់លើ ហើយខ្ញុំក៏មានជំនួយការខ្ញុំខ្លះ ជំនួយការខ្ញុំខ្លះសមត្ថភាពគាត់មាន ឆន្ទៈគាត់មាន ប៉ុន្តែអ្នកខ្លះខ្លាចនៅលើគំនិតថ្មី, ប៉ុន្តែអ្នកខ្លះធ្វើគាត់ផ្តល់ឱ្យខ្ញុំ ខ្ញុំដាក់ទៅមួយ គាត់ប្រាប់មកវិញ មានពីរ មានបី ខ្ញុំរើសមួយ ហើយអ្នកនេះហើយដែលខ្ញុំចង់បាន កុំឱ្យខ្ញុំគិតរហូត ជាពិសេសការងារតូចៗ ព្រោះខ្ញុំត្រូវគិតការងារធំៗ ខ្ញុំអត់ត្រូវគិតការងារតូចៗទៀតនោះទេ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បុគ្គលមានការច្នៃប្រឌិត គឺជាមនុស្សដែលសម្តេចចង់បាន ហើយបើមានអ្នកខ្លះមានច្នៃប្រឌិតដែរ តែចេះតែខ្លាចនេះ ខ្លាចនោះ គឺមិនទៅមុខរួចទេ គឺត្រូវតែចេះជួយគ្នា ផ្តល់យោបល់ឱ្យគ្នា ចេះគាំទ្រគ្នា ទើបអាចបន្តដំណើរទៅមុខរួចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូប យកអ្វីដែលបានរៀនពីក្រៅយកទៅអនុវត្តនៅកន្លែងធ្វើការ និងបង្កើតជាគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើការប្រកួតប្រជែង។ សម្តេចក៏បានស្នើឱ្យស្ថាប័ននីមួយៗ លើកទឹកចិត្តក្នុងការបើកច្រកឱ្យមានការជួយគិតជួយធ្វើ ដើម្បីរួមគ្នាជួយអភិវឌ្ឍ ហើយដើម្បីឱ្យមានការជ្រៀតចូលនិងទាញប្រយោជន៍ជួយដល់សង្គម គឺត្រូវមានកាធ្វើនវានុវត្តន៍ និងការវិវឌ្ឍន៍ជាប្រចាំផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា មូលដ្ឋានធនធានមនុស្សគឺត្រូវមានការភាពរស់រវើក កុំជាមនុស្សទឹកកក ហើយភាពរស់រវើកនោះទៀត គឺត្រូវមានទាំងភាពជឿជាក់ និងភាពក្លាហាន ទើបជួយឱ្យប្រទេសយើងអាចរីកចម្រើនបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.