ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក ពុយ គា៖ កម្ពុជាសកម្មជាងគេ ក្នុងការដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

លោក ពុយ គា៖ កម្ពុជាសកម្មជាងគេ ក្នុងការដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្មជាងគេ ក្នុងការស្វះស្វែងរកដំណោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។

ការថ្លែងបែបនេះរបស់លោក ពុយ គា ធ្វើឡើងក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្ដីការក្រសួងការបរទេស។

ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា «ខ្ញុំសូមធ្វើការចាប់អារម្មណ៍ចំពោះតួនាទីកម្ពុជា ដូចរឿងសមុទ្រចិនខាងត្បូង ដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ផងដែរ ដូចរឿងភូមានេះតាំងពីដើមរហូតមកដល់បច្ចុប្បន្ន កម្ពុជាមិនដែលបោះបង់ គឺថាខ្មែរយើងគឺសកម្មជាងគេ សម្ដេចតេជោ ហ៊ុន សែន គឺសកម្មមែនទែន ថ្មីៗនេះសម្ដេចព្យាយាមជួបជាមួយ លោក មីន អោងឡាំង អីចឹង ចំពោះសមាជិកអាស៊ានទាំង១០ គឺមានតែកម្ពុជាទេដែលសកម្មជាងគេ ឈឺឆ្អាលជាងគេ គឺបញ្ហាភូមាតែម្ដង នេះជាអ្វីដែលខ្ញុំចាប់អារម្មណ៍»។

ជាមួយគ្នានេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងហើយថា ត្រូវតែរៀបចំគោលការណ៍អន្តរកាលមួយ ដែលត្រូវអនុវត្តពីប្រធានអាស៊ានមួយទៅប្រធានមួយ ដោយវាមានភាពចាំបាច់ដែលយើងត្រូវបង្កើតឱ្យមាននិរន្តភាព​នៅក្នុងចូលរួមចំណែក ជំរុញកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុចសម្រាប់អាស៊ាន ដែលជាឯកសារយោងសំខាន់សម្រាប់ជួយមីយ៉ាន់ម៉ា ដែលមានអនុម័តដោយកម្ពុជាក្នុងឆ្នាំ២០២២ ខណៈដែលកម្ពុជាបានទទួលញញួរជាប្រធានអាស៊ាន។

គួរឱ្យដឹងថា កាលពីឆ្នាំ២០២២ គ្រាដែលប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រឹងប្រែងយ៉ាងខ្លាំងចាប់តាំងពីទទួលបានញញួរអាស៊ាន កាលពីដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាមួយលើក ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់អាស៊ាន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាពីរលើកផងដែរ ដើម្បីជួបជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា រកដំណោះស្រាយរួមមួយដើម្បីសន្តិភាពក្នុងតំបន់៕

 

ប្រភព ប្រពន្ធផ្សព្វផ្សាយ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.