ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាពិភពលោក និងធ្វើពាណិជ្ជកម្ម

អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាពិភពលោក និងធ្វើពាណិជ្ជកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាពិភពលោក និងធ្វើពាណិជ្ជកម្ម

ភ្នំពេញ ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់មួយរបស់អន្តរជាតិ ក្នុងការសន្ទនា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ពិភព​លោក និងការធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈកម្ពុជាក៏បានដើរតួយ៉ាងសកម្មផងដែរ លើ​កិច្ច​កា​រ​នយោបាយការបរទេស ។

ក្នុងឱកាសធ្វើជាវាគ្មិន នៃវេទិកាពិភាក្សា លើប្រធានបទ គោលនយោបាយការបរទេសកម្ពុជា ក្នុង​បរិបទអាស៊ាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុង​នាម​ជា​សមាជិក ប្រទេសអាស៊ានទាំង១០ គឺមានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ឬធំនោះទេ ដែល​រាល់​ការ​សម្រេចណាមួយ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសសមាជិកទាំងអស់ គឺមានសិទ្ធិស្មើគ្នា ក្នុង​ការ​សម្រេច ដូចនេះហើយ ការសម្រេចរបស់អាស៊ាន ត្រូវមានការពិភាក្សាគ្នា និងកុងសងស៊ីស ។

ឯកឧត្តម បានបន្តថា ក្នុងរយៈពេល២០ឆ្នាំមកនេះ ប្រជាប្រិយភាព និងសារសំខាន់របស់អាស៊ាន មាន​ការកើនឡើងច្រើន ដោយមានប្រទេសជាច្រើន ស្នើសុំធ្វើដៃគូជាមួយអាស៊ាន ដែលបច្ចុប្បន្ន​មាន​ដៃគូ​សន្ទនារហូតដល់ ១១ប្រទេស ខណៈប្រទេសជាច្រើនទៀត ចង់បង្កើតកម្រិត ធ្វើ​ជា​ដៃគូ​សន្ទនា​ដែរ។

រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានបន្ថែមថា អាស៊ានមានដៃគូចំនួន ៣ប្រភេទ ដោយ​អាស៊ាន​អាច​រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឬក្នុងកិច្ចការចាំបាច់ណាមួយ តម្លើងដល់​កិច្ច​ប្រជុំ​កំពូល ក្នុងនោះក៏មានដៃគូសន្ទនាតាមវិស័យ និងការសន្ទនាលើការងារអភិវឌ្ឍផងដែរ ។

ឯកឧត្តម គង់ ភោគ បានបន្តទៀតថា អាស៊ានក៏អាចផ្ដល់ទៅពិភពលោកដែរនោះ គឺការ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ខណៈអាស៊ាននាពេលបច្ចុប្បន្ន មានប្រជាជនជិត ៧០០លាននាក់ ហើយ​ទំហំ GDP ក៏ធំផងដែរ ។

គួរបញ្ជាក់ថា ការបង្ហាញខ្លួនធ្វើជាដៃគូសន្ទនារបស់អន្តរជាតិ ជាមួយអាស៊ាន គឺស្ដែងចេញ ជា​ពិសេស​ពេល​បើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកិច្ចពហុភាគី និងកិច្ចប្រជុំបូកជាដើម៕ 

    

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.