ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក គង់ ភោគ៖ ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនខុសពីអាណត្តិសម្ដេចតេជោ គឺ «រក្សាមិត្តចាស់ពង្រឹងទំនាក់ទំនងជាមួយមិត្តថ្មី»

លោក គង់ ភោគ៖ ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនខុសពីអាណត្តិសម្ដេចតេជោ គឺ «រក្សាមិត្តចាស់ពង្រឹងទំនាក់ទំនងជាមួយមិត្តថ្មី»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនខុសពីអាណត្តិមុនក្រោមការដឹកនារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយ គឺរក្សាសង្គតភាព ជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាព រក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។

ជាមួយគ្នានេះដែរ លោក គង់ ភោគ បានថ្លែងថា នយោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់ លោក គង់ ភោគ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួងការបរទេស។ វេទិកានេះរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា គឺរក្សាសង្គតិភាព និងនិរន្តរភាពនៃនយោបាយការបរទេសរបស់យើង ពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ដូច្នេះ អ្វីដែលអាណត្តិថ្មីនេះ ត្រូវធ្វើ គឺជំរុញបន្ថែមទៀតរាល់ការងារអាទិភាពទាំងអស់នោះ»។

លោក គង់ ភោគ បានថ្លែងថា ការងារអាទិភាពមួយចំនួន ដែលជាការងារសំខាន់សម្រាប់កិច្ចការបរទេសរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាទៅអាណត្តិក្រោយៗទៀតនោះ គឺបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូនានានៅជុំវិញពិភពលោក បន្តជំរុញការដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជាជាមួយដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជា ឱ្យស្របតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។

លោក គង់ ភោគ បានបញ្ជាក់ថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សម្រាប់ការងារនយោបាយការបរទេស និងសម្រាប់អាណត្តិរាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោកជារួមមាន៖ ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ មានការដំឡើងកម្រិតដៃគូ មួយចំនួនទៅជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជា បានដំឡើងប្រទេសកូរ៉េខាងត្បូង ជាដៃគូយុទ្ធសាស្ត្រ។

«រាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជាដូច ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។

លោក គង់ ភោគ បានបន្តទៀតថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែន និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.