ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន ជាប្រធានបទនៃវេទិកាពិភាក្សា រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា

គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន ជាប្រធានបទនៃវេទិកាពិភាក្សា រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន ជាប្រធានបទនៃវេទិកាពិភាក្សា រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា

ភ្នំពេញ÷ដោយមានការសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន”ដោយមានការចូលរួមពីលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៧០នាក់ ខណដែលវេទិកាពិភាក្សានោះរៀបចំធ្វើនៅទីស្តីការក្រសួងការបរទេស។
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បី ផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោ បាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៏បញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា បានបង្ហាញពីគោលនយោបាយការបរទេសជារួមរបស់រាជរដ្ឋាភិបាលរួចហើយ ហើយវេទិកាពិភាក្សានៅពេលនេះ គឺអ្នកសារព័ត៌ មានចង់ដឹងបន្ថែមទៀតពីគោលនយោបាយ តាមវិស័យនីមួយៗ ដូចជាបញ្ហាតំបន់ ការប្រកួតប្រជែងរវាងមហាអំណាច និងពីតួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ជាដើម។
លោកថា កម្ពុជាធ្លាប់ធ្វើជាប្រធាននៃកិច្ច ប្រជុំកំពូលអាស៊ាន ចំនួន៣លើកមកហើយ ហើយតើនយោបាយការបរទេសកម្ពុជាបានចូលរួមដោះស្រាយបានបញ្ហាអ្វីខ្លះក្នុងតំបន់ និងពិភពលោក។ លោកក៏ បានកត់សំគាល់ថា អ្នកការ ទូតកម្ពុជាមិនត្រឹមតែធ្វើការងារកិច្ចការទូតតែមួយមុខនោះទេ គឺបានធ្វើ ការងារវប្បធម៌ សេដ្ឋកិច្ច និងកៀងគរអ្នកវិនិយោគបរទេសឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា រក្សាសង្គតភាព និងជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាពនៃនយោបាយការ បរទេសរបស់រាជរដ្ឋាភិបាល។ លោកថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សំរាប់ការងារនយោបាយការបរទេសនិងសម្រាប់អាណត្តិរាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោក ជារួមមាន ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ ការដំឡើងកម្រិតដៃគូប្រទេស មួយចំនួនដូចជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជាបានដំឡើងប្រទេសកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ។
លោកបន្តថា ក្រៅពីនោះរាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេស ផ្សេងៗដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជាដូចដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្ត ចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង។

លោកបន្តទៀតថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែននិងចូលរួមលើកកម្ពស់សេដ្ឋកិច្ច លើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា គោលនយោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ ខណដែលកម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.