ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងការបរទេស នឹងរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ៨,៣០នាទី ព្រឹកដល់ម៉ោង ១១,៣០នាទីថ្ងៃត្រង់ នៅទីស្តីការក្រសួងការបរទេស ស្ថិតនៅផ្លូវសម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វេទិកានេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោបាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកានេះ។
ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវេទិកាខាងលើនេះ មានសារសំខាន់ណាស់ដែលមិនគ្រាន់តែផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយការបរទេសកម្ពុជាប៉ុណ្ណោះទ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗទាក់ទង នឹងគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ានផងដែរ៕










