ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយពីលិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម ឆ្នាំ២០២៤

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយពីលិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយស្ដីពី លិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

ពិធីក្រោមអធិបតីភាពលោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោក ពាង ណារិទ្ធ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មណ្ឌលអប់រំកែប្រែទី៣ (ម៣) មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សមាជិក គ.ជ.ប.ទ អង្គការ OHCHR អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន២២៧រូប។

លោក ពាង ណារិទ្ធ អភិបាលរងខេត្ត លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមអរគុណដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង តាមរយៈកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដោយបានចូលរួមចំណែក ធ្វើឱ្យការងារប្រឆាំងទារុណកម្ម កាន់តែទទួលបានសម្រេចជោគជ័យបន្ថែមទៀត។

លោកស្រី ម៉ារៀ ឌីអកណូ-Maria Diokno តំណាង អង្គការ OHCHR បានគូសបញ្ជាក់ផងដែរថា តាំងពីការចាប់ផ្តើមបង្កើតមក អង្គការសហប្រជាជាតិ តែងតែថ្កោលទោស ចំពោះអំពើទារុណកម្ម ថាជាទង្វើរអាក្រក់ក្រៃលែង និងជាបទល្មើស ក្នុងច្បាប់អន្តរជាតិ ហើយត្រូវបានហាមឃាត់យ៉ាងដាច់ខាត និងមិនអាចឲ្យមានអ្វីយកមកធ្វើជាសំអាង ក្នុងការប្រព្រឹត្តទង្វើនេះបាននោះទេ ទោះក្នុងការលៈទេសៈណាក៏ដោយ។

ថ្លែងនាឱកាសនោះ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា មន្រី្តប្រតិបត្តិច្បាប់ ត្រូវអនុវត្តភារកិច្ចខ្លួន ឲ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចាំបាច់បំផុតសមហេតុផល។

ប្រធាន គ.ជ.ប.ទ គូសបញ្ជាក់ថា ក្នុងន័យនេះ គឺដើម្បីទប់ស្កាត់បទល្មើស មិនឲ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។

លោក នុត សាអាន បន្ថែមថា ត្រូវធានាឲ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្ម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.