ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ប្រជាពលរដ្ឋមកពីភូមិកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន 30គ្រួសារ មកជួប ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ នៅក្នុងវេទិកាដោះស្រាយ ប្រជាពលរដ្ឋ ក្នុងសាលាខេត្ត គោលបំណងស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ

ប្រជាពលរដ្ឋមកពីភូមិកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន 30គ្រួសារ មកជួប ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ នៅក្នុងវេទិកាដោះស្រាយ ប្រជាពលរដ្ឋ ក្នុងសាលាខេត្ត គោលបំណងស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រជាពលរដ្ឋមកពីភូមិកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន 30គ្រួសារ មកជួប ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ នៅក្នុងវេទិកាដោះស្រាយ ប្រជាពលរដ្ឋ ក្នុងសាលាខេត្ត គោលបំណងស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ

(ខេត្តពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមកពីភូមិកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន 30គ្រួសារ  មកជួប ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់  នៅវេទិកាដោះស្រាយ ប្រជាពលរដ្ឋ ក្នុងសាលាខេត្ត គោលបំណងស្នើសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ
ក្នុងឱកាសនោះ ឯកឧត្ដមមានប្រសាសន៍លើកឡើង ទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើទោះបីលោកមមាញឹកការងាររដ្ឋបាលប៉ុនណាក៏ដោយឱ្យតែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មានសំណូមពរ និងទុក្ខលំបាកផ្សេងៗ លោកតែងតែមកជួប  និងដោះស្រាយរាល់បញ្ហា មិនទុកប្រជាពលរដ្ឋចោលឡើយ ក្នុងឪកាសនោះផងដែរ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា រាល់ការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋសុំប្រកបរបរ រកលៀស បែបលក្ខណៈគ្រួសារ លោកអនុញ្ញាតឱ្យពួកគាត់រកបាន មិនជំទាស់ទេឱ្យតែបងប្អូនរកបែកលក្ខណៈគ្រួសារ និងគោរពទៅតាមច្បាប់ដែលបានកំណត់ តែលោកមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរកបែបខុសច្បាប់កំណត់ទេ ដូច្នេះលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា។

ក្នុងឱកាសនោះនោះផងដែរ លោកភុំ វិមុល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរកលៀស បែបលក្ខណៈគ្រួសារ រាវដោយដៃបាន និងមិនអនុញ្ញតដាច់ខាតចំពោះបងប្អូនណាដែល ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទធ្វើអោយប៉ះពាល់ត្រីកំពុងពងកូននោះឡើយ។
ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ ក៏បានឧបត្ថម្ភអង្ករដល់បងប្អូនក្នុងម្នាក់ៗ២០គីឡូរក្រាម ជូនបងប្អូនសម្រាលទុក្ខខ្លះ ប្រជាពលរដ្ឋយល់ព្រមនិងយល់ស្របតាមប្រសាសន៍ឯកឧត្តមផងដែរដោយក្ដីសប្បាយរីករាយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.