ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នាអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្ត បានរួមសហការជាមួយគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ នៅក្នុងអាណត្តិទី៤នេះ រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរក្រុមប្រឹក្សាខេត្តកំពតទាំង២៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  ហើយត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត ដែលបានជួយសម្របសម្រួលធ្វើឱ្យដំណើរការ នៃការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដាក់ចេញនូវគោលការណ៍បីចំណុចសំខាន់ៗសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានអនុវត្តន៍ រួមមាន៖

*ទី១៖ កិច្ចការអភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
*ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋបំផុត។
*ទី៣៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ គឺធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។  ហើយដើម្បីសម្រេចនូវចំណុចទាំង៣នេះ តម្រូវឲ្យមានការចូលរួមរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងសហការល្អ រវាងក្រុមប្រឹក្សា និងគណៈអភិបាលគ្រប់លំដាប់ថា្នក់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាព ផ្នែកនយោបាយ និងសេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកម្លាំងគ្នា ប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.