ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ពុយ គា៖ បន្តស្នើឲ្យភាគីចិនពិនិត្យលទ្ធភាពត្រឡប់មកផលិតរឿង «No More Bets» ភាគ២នៅកម្ពុជា

លោក ពុយ គា៖ បន្តស្នើឲ្យភាគីចិនពិនិត្យលទ្ធភាពត្រឡប់មកផលិតរឿង «No More Bets» ភាគ២នៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបន្តស្នើទៅស្ថាប័នសារព័ត៌មានរបស់ចិនផ្តិតយករូបភាព និងព័ត៌មានល្អៗពីកម្ពុជា ក្នុងនោះរួមទាំងក្រុមហ៊ុនភាពយន្តដែលផលិតភាពយន្ត «No More Bets» ផង ឲ្យត្រឡប់មក ផលិតរឿងភាគ២នៅប្រទេសកម្ពុជា។ ការស្នើឲ្យត្រឡប់មកផលិតភាគ២វិញ ក៏ព្រោះតែកម្ពុជា មានទីតាំងនិងរឿងរ៉ាវប្រវត្តិសាស្រ្ត និងបច្ចុប្បន្នភាពល្អៗ ដ៏សម្បូរណបែប និងដើម្បីឲ្យប្រជាជនចិនទទួលបានព័ត៌មានល្អៗពីប្រទេសកម្ពុជាវិញ។ ការស្នើសូមបែបនេះរបស់លោក ពុយ គា បានធ្វើឡើងឡើងនៅក្នុងដំណើរទស្សនកិច្ច៥ថ្ងៃ នៅក្នុងខេត្តយូណាន ប្រទេសចិន ដែលបានធ្វើឡើងចាប់ពីថ្ងៃ៤ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

បន្ថែមពីលើការអំពាវនាវនេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានសម្រេចលទ្ធផលផ្លែផ្លាជាច្រើន ជាពិសេសនៅក្នុងជំនួបជាមួយលោកស្រី អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានចិនទូទាំងប្រទេសក្នុងគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។ ហើយនាំឲ្យភាគីទាំង២ មានគម្រោងចុះអនុស្សរណៈរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយសមាគមន៍អ្នកសារព័ត៌មានចិនទូទាំងប្រទេសទៀតផង ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក បន្ថែមជំនាញ និងបច្ចេកវិទ្យាពីប្រទេសចិន និងការផ្សាព្វផ្សាយពីសក្កដានុពលទេសចរណ៍ វប្បធម៌ និងវិនិយោគពីប្រទេសកម្ពុជាទៅប្រទេសកាន់ប្រទេសចិនបន្ថែមទៀត។

សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន និងបានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់។

ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់លោក ពុយ គា ក្រោយត្រឡប់មកដល់កម្ពុជាភ្លាមៗ៖

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.