ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ញើសារថ្លែងអំណរគុណថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ចំពោះសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារលោក ដែលបាត់បង់ឧបាសក ហេង ស៉ីវ៉ារ៉ូ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ញើសារថ្លែងអំណរគុណថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ចំពោះសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារលោក ដែលបាត់បង់ឧបាសក ហេង ស៉ីវ៉ារ៉ូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងសារថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ចំពោះមរណភាពឧបាសក ហេង ស៉ីវ៉ារ៉ូ។

តាមរយៈលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិ មិត្តជិតឆ្ងាយទាំងអស់ ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុម គ្រួសាររបស់ខ្ញុំបាទ និងបានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមជាកិត្តិយសដ៏ថ្លៃថ្លា ក្នុងពិធីបុណ្យសព និងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា និងបងប្រុស ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅនៃគ្រួសារយើងខ្ញុំ ដែលបានទទួលអនិច្ចកម្ម នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារឧបទ្ទវហេតុ។

កាយវិការដ៏ប្រពៃថ្លៃថ្លាខាងលើនេះ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវទឹកចិត្តស្រលាញ់រាប់អានដ៏ ជ្រាលជ្រៅបំផុតរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះខ្ញុំបាទ និងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។ ខ្ញុំបាទ និងក្រុមគ្រួសារ នឹងចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាដ៏ឧត្ដុង្គឧត្តមប្រកប ដោយសប្បុរសធម៌ និងគុណូបការៈដ៏ថ្លៃថ្លា ក្នុងគ្រាដែលខ្ញុំបាទ និងក្រុមគ្រួសារ កំពុងមានទុក្ខដ៏សែនក្រៀមក្រំនេះ។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.