ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងវិន័យ ប៉ុន្តែខ្ញុំគិតថា សាលាគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញអនុវត្តវិន័យកុំតឹងពេក»។

ពាក្យរបស់សម្ដេចធិបតី គឺ «គួរ!» មិនមែន «ត្រូវតែ!» នោះទេ។ សាលាគួរតែមានស្ដង់ដាអនុវត្តវិន័យខ្ពស់ នេះជាគោលដៅធំ។ វិន័យ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងសាលា។ នេះទើបជាអ្វីដែលសម្ដេចធិបតីមានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាលគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែមិនគួរមានវិធានការតឹងរឹង ព្រោះមន្ត្រីរាជការជាថា្នក់ដឹកនាំបច្ចុប្បន្ន និងអនាគត មិនចាំបាច់ដាក់វិធានការគៀបនោះទេ។

សម្ដេចធិបតីបានបន្តថា មន្ត្រីត្រូវមានស្ដង់ដាគំរូខ្ពស់ មន្ត្រីជាថ្នាក់ដឹកនាំ ការបណ្ដុះបណ្ដាលនៅទីនេះ គឺសុទ្ធតែជាអ្នកមានសក្ដានុពលខ្ពស់ធ្វើជាអ្នកដឹកនាំ សិស្សនីមួយៗគួរតែយល់ពីតម្លៃ និងកាតព្វកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.