ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្រ្តី ជា សុមេធី ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅសហរដ្ឋអាមេរិក

រដ្ឋមន្រ្តី ជា សុមេធី ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅសហរដ្ឋអាមេរិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំគណៈប្រតិភូកម្ពុជាមានចំនួន១១រូប ទៅចូលរួមសន្និសីទលើកទី១៧ របស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការក្រោមប្រធានបទរួមគឺ «ការពិចារណាឡើងវិញអំពីការបរិយាបន្ទុ ពិការភាពនៅក្នុងវេទិកាអន្តរជាតិបច្ចុប្បន្ននិងមុនកិច្ចប្រជុំកំពូលក្នុងពេលអនាគត» និងប្រធានបទជាក់លាក់ ចំនួន៣គឺ៖ (១) កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា (២) ជនមានពិការភាពក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌ និង និង(៣) លើកកម្ពស់សិទ្ធិជនមាន ពិការភាពឱ្យមានការងារសមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព ចាប់ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលនៃអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយក្លាយជារដ្ឋ ភាគីនៅឆ្នាំ២០១៣ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៤ នេះមានប្រទេសចំនួន១៩១ (១៩០ប្រទេស និង សហគមន៍អឺរ៉ុប១) បានផ្តល់សច្ចាប័ន និងមានប្រទេសចំនួន១៦៤បានចុះហត្ថលេខាលើអនុសញ្ញាស្តីពី សិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិនេះ។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទរួមនិងប្រធានបទជាក់លាក់សម្រាប់សន្និសីទលើកទី១៧ នៃរដ្ឋភាគី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ប្រធានគណៈប្រតិភូឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍ (Country Statement) ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្ត ទុកដាក់គិតគូរ និងផ្តល់អាទិភាពចំពោះជនមានពិការភាពតាមរយៈការងារបរិយាបន្នពិការភាព, ការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់នវានុវត្តន៍និងការផ្ទេរបច្ចេកវិទ្យា, ការជួយដោះស្រាយជនមាន ពិការភាព ក្នុងស្ថានភាពហានិភ័យ និងគ្រោះអាសន្នផ្នែកមនុស្សធម៌, និងការលើកកម្ពស់សិទ្ធិ មានការងារ សមរម្យ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។

គណៈប្រតិភូកម្ពុជាក៏នឹងចូលរួមបោះឆ្នោតជ្រើសរើសមាជិកគណៈកម្មាធិការសិទ្ធិជនពិការ ដែលត្រូវ ចប់អាណត្តិចំនួន៩រូប ដោយមានប្រទេសដែលឈរឈ្មោះចំនួន១៥ ក្នុងចំណោមនោះមានប្រទេសចំនួន៦ បានស្នើសុំការគាំទ្រពីព្រះរាជាណាចក្រកម្ពុជារួមមានប្រទេសចិន ជែម៉ាយកា ម៉ុងហ្គោលី ម៉ូរ៉ុកកូ អ៊ុយរ៉ាហ្គាយ និងសហភាពអឺរ៉ុបសម្រាប់អាណត្តិ២០២៥-២០២៨។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រតិភូក៏នឹងចូលរួមកិច្ច ប្រជុំ និងកិច្ចសន្ទនាតុមូលក៏ដូចជាការចែករំលែករបស់ប្រទេសនានាអំពីវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការដោយផ្តោតលើប្រធានបទខាងលើ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.