ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ឃួង ស្រេង អញ្ជើញប្រកាសសាខាបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាង៥០០នាក់

លោក ឃួង ស្រេង អញ្ជើញប្រកាសសាខាបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកាបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាង៥០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ជាង៥០០នាក់។

លោក ឃួង ស្រេង បានលើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មី ចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរុងរឿង។ បងប្អូនសមាជិក សមាជិកាទាំងជាង ៥០០នាក់នេះនឹងក្លាយជាប្រតិបត្តិករ ពោរពេញទៅដោយចំណេះដឹងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

លោកបន្តថា តាមរយៈគម្រោង «ព្រែកជីកហ្វូណន-តេជោ» យើងពិតជាបានឃើញច្បាស់ពីនរណា ដែលជាអ្នកស្នេហាជាតិ ហើយនរណាជាអ្នកបំភ្លេចបំផ្លាញជាតិពិតប្រាកដ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបន្តនូវការកសាងប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។

លោកលើកឡើងទៀតថា សន្តិភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រកបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នាការពារ សន្តិភាពនេះ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ បន្ថែមពីនេះ សម្ដេចតេជោ នៅបានរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋចេញពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ថែមទៀត។ ផ្ដល់សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ អ្វីដែលសំខាន់នោះគឺសិទ្ធិរួសរានមានជីវិត ក្នុងចំណោមសិទ្ធិទាំង១០ របស់អង្គការអន្តរជាតិ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា នូវបានដោះស្រាយបញ្ហាធំៗរបស់ជាតិយ៉ាងច្រើនទៀត រួមទាំងការដោះស្រាយ ការជាប់គាំងនយោបាយ ការទប់ស្កាត់ជំងឺកូវីដ១៩ ការស្ដារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើឱ្យកេរឈ្មោះកម្ពុជា លេចមុខលេចមាត់ នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងជាង៥០០នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.