ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក អ៊ឹង ឌីប៉ូឡា ដឹកនាំក្រុមការងារដាំកូនឈើ ១០០០ដើម តាមដងផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់

លោក អ៊ឹង ឌីប៉ូឡា ដឹកនាំក្រុមការងារដាំកូនឈើ ១០០០ដើម តាមដងផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានរៀបចំពិធីដាំកូនឈើចំនួន១០០០ដើម តាមសងខាងផ្លូវជាតិលេខ៥ ប្រវែងប្រមាណ១៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំត្រពាំង ។

ពិធីនេះរៀបចំធ្វើឡើងនៅបរិវេណខាងមុខផ្សារអ៊ីសុភីបាកាន នៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ដោយមានការចូលដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំត្រពាំងជង អាជ្ញាធរស្រុក លោកប្រធានមន្ទីរកសិកម្មខេត្ត យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ៤០០នាក់។

ក្នុងឱកាសដឹកនាំយុវជន ប្រជាពលរដ្ឋ និងក្រុមការងារដាំដើមឈើ១០០០ដើមនេះ លោក អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង បានលើឡើងថា ការដាំដើមឈើក្នុងពេលនេះគឺដើម្បី ផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ឃុំស្រុកយើង ជាពិសេសគឺដើម្បីអោយយុវជន យល់ច្បាស់អំពី សារៈសំខាន់នៃដើមឈើ ហើយថ្ងៃនេះយើងរួមគ្នាដាំដើមឈើ ដូចនេះយើងក៏ត្រូវរួមគ្នាថែរក្សាដើមឈើ ដែលបានដាំរួចទាំងនោះឱ្យលូតលាស់បបានល្អផងដែរ ។

លោក អ៊ឹង ឌីប៉ូឡា បានបន្តថា លោករដ្ឋមន្ត្រីកែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់បានផ្តួច
ផ្តើមឲ្យមានការដាំដើមឈើតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត ។

ក្នុងនោះដែរលោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ក៏បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើនិងមើលថែរក្សាអោយលូតលាស់បានល្អ ។

លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងដែរថា ក្រៅការដាំដើមឈើ១០០០ដើម តាមផ្លូវជាតិលេខ៥ ក្រុមការងារចុះជួយឃុំត្រពាំងជងនឹងបន្ត ដាំដើមឈើតាមផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តពិតត្រង់ និងផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តបាកាន ។

ជាមួយគ្នានោះលោកបានបំផុសឲ្យប្រជាពលរដ្ឋ ត្រូវធ្វើការដាំដើមឈើតាមផ្ទះរៀងៗខ្លួនឲ្យបានគ្រប់ផ្ទះ ដោយក្រុមការងារគ្រោងនឹងជួយជាកូនឈើសម្រាប់យកទៅដាំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.