ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អគ្គមេបញ្ជាការ បាននាំយកអំណោយថវិកា សម្ភារ គ្រឿងបំពាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងយោធពលខេមរភូមិន្ទនៅទិសយោធភូមិភាគទី៥

អគ្គមេបញ្ជាការ បាននាំយកអំណោយថវិកា សម្ភារ គ្រឿងបំពាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងយោធពលខេមរភូមិន្ទនៅទិសយោធភូមិភាគទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈបំពាក់ គ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្ម ទប់ស្កាត់ បង្ក្រាបបទល្មើសទន្ទ្រានយកដីរដ្ឋ និងការកាប់បំផ្លាញព្រៃឈើធម្មជាតិក្នុងតំបន់អភិរក្សនៅទិសយោធភូមិភាគទី៥ ព្រមទាំងប្រកាសមុខងារ និងបំពាក់សក្តិជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងដែលទើបតែងតាំងថ្មី និងនាយទាហានមួយចំនួនទៀតចំណុះយោធភូមិភាគ។

ពិធីសំណេះសំណាលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមអមដំណើរពីនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចគតិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ញើជូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់នាយទាហាន ពលទាហាន កងកម្លាំងអាវុធហត្ថ កងនរគបាលជាតិ នៅទិសយោធភូមិភាគទី៥ក្នុងបុព្វហេតុការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ធ្នាប់សង្គម។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ធ្ងន់ថា សន្តិភាពដែលយើងមានគឺទទួលបានដោយសារមានការលះបង់អាយុជីវិតរបស់ថ្នាក់ដឹកនាំ និងជោគជ័យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកការអភិវឌ្ឍប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខដុមរមនា។ ដូច្នេះ យើងគ្រប់គ្នាត្រូវថែរក្សាសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងថា ក្រៅពីតួនាទីស្នូលជាកងទ័ព យោធិនគ្រប់រូបត្រូវចូលរួមការកែទម្រង់កងយោធពលខេមរភូមិន្ទបានស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ មានជាអាទិ៍បទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សជាដើម។

ពាក់ព័ន្ធជាមួយបទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធយោធភូមិភាគ អនុវត្តឱ្យបានដាច់ខាតបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពារព្រៃឈើនៅតំបន់អភិរក្សទូទាំងប្រទេសឱ្យខាងតែបាន និងបានប្រគល់ភារកិច្ចសំខាន់ ៣ចំណុចឱ្យកម្លាំងយោធភូមិភាគទី៥៖

*ទី១៖ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីឈានដល់ការប្រើប្រាស់កម្លាំងសរុបដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហា
*ទី២៖ ធ្វើសកម្មភាពល្បាតនៅតំបន់ដែលមានការសង្ស័យ
*ទី៣៖ ត្រូវធ្វើការហ្វឹកហ្វឺនដល់យោធិនចុះអនុវត្តនៅតាមភូមិសាស្ត្រជាក់ស្ដែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.