ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ពីធីបេីកវគ្គបណ្ដុះបណ្ដាល ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) រយះពេល២ថ្ងៃទិសដៅ បណ្តុះបណ្ដាលស្ដីពី << ការរាយការណ៍ និងសរសេព័ត៍មានដោយវិជ្ជាជីវៈ>> ដល់បងប្អូនអ្នកសារព័ត៌មានជាង១០០នាក់

ពីធីបេីកវគ្គបណ្ដុះបណ្ដាល ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) រយះពេល២ថ្ងៃទិសដៅ បណ្តុះបណ្ដាលស្ដីពី << ការរាយការណ៍ និងសរសេព័ត៍មានដោយវិជ្ជាជីវៈ>> ដល់បងប្អូនអ្នកសារព័ត៌មានជាង១០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពីធីបេីកវគ្គបណ្ដុះបណ្ដាល ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) រយះពេល២ថ្ងៃទិសដៅ បណ្តុះបណ្ដាលស្ដីពី << ការរាយការណ៍ និងសរសេព័ត៍មានដោយវិជ្ជាជីវៈ>> ដល់បងប្អូនអ្នកសារព័ត៌មានជាង១០០នាក់

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមសារព័ត៍មាន អេឡិចត្រូនិច អឹម អេស ជេ ( AE MSJ ) សហការជាមួយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលជំនាញ រាយការណ៍ និងសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានជាច្រើនអង្គភាពមកពីគ្រប់រាជធានីខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AE MSJ)។
នាឱកាសនោះលោកប្រធានសមាគម មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាល ស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ” ក្នុងគោលបំណងចូលរួមពង្រឹងការបញ្ចេញមតិ ជាពិសេស លើវិស័យសារព័ត៌មាននៅកម្ពុជា ស្របតាមគោលនយោបាយបញ្ចុកោណ-ដំណាល់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ លោកបណ្ឌិតបានបន្ថែមទៀតថា« វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមសហការពីលោកសាស្ត្រចារ្យជំនាញផ្នែកសារព័ត៌មាន មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោកសាស្ត្រាចារ្យ ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងមានការធ្វើបទបង្ហាញចែករំលែកនូវជំនាញ និងបទពិសោធន៍លើវិស័យសារព័ត៌មានពីសំណាក់អ្នកសារព័ត៌មានអាជីពជើងចាស់ផងដែរ»។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បន្តលើកឡើងទៀតថា យើងជាអ្នកសារព័ត៌មានមិនមែនជាតារាសម្ដែងនោះទេ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ដូច្នេះបងប្អូនអ្នកសារព័ត៌មានត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យទាន់សម័យកាល ។
សូមបញ្ជាក់ថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ” ប្រមាណ ជាង ១០០នាក់ ក្នុងនោះក៏មានបង្រៀននៅជំនាញបន្ថែមដូចជា៖ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរ របបសារព័ត៌មាន, ជំនាញថតវីដេអូរអាជីព នឹងជំនាញផ្នែកថតវីដេអូ និងរបៀបថតរូបសន្លឹកផង។
ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានវិញ្ញាប័ណ្ណបញ្ជាក់ការសិក្សា និងអ្នកដែលឆ្នើមចំនួន០៥នាក់ នឹងទទួលបានប័ណ្ណសរសើរពីសមាគមបន្ថែមផងដែរ៕

ដោយប្រភព www.plpt.net

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.