ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ប្រកាសតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន៧០រូប

ប្រកាសតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន៧០រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧០រូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង-ស្រុកទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធហត្ថជាច្រើបានចូលរួម។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទើបអង្គភាពចាត់ឲ្យមានពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺឡើងនាពេលនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា «កម្លាំងទាំងអស់​ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតការជួញដូរ គ្រឿងញៀន និងក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ហើយត្រូវត្រៀមកម្លាំងចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង»។

លោកមេបញ្ជាការបានកោតសរសើរកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងឣស់ ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេង។

នាឱកាសនោះ លោកមេបញ្ជាការ ស្នើឱ្យកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រ ត្រូវរួមគ្នាការពារសន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានផ្សព្វផ្សាយការជូនដំណឹងស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ចំពោះសិស្ស និស្សិត យុវជនទាំងអស់ជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ (ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី/ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.