ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អំណោយរបស់សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន នៅស្រុករមាសហែក

អំណោយរបស់សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន នៅស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អំណោយរបស់សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន នៅស្រុករមាសហែក

ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរ និងអំណោយរបស់ សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ០១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ស្ថិតនៅភូមិទួលសុក្រំ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកប៉ែនសុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង សប្បុរសជន លោកប្រធាន សមាគមសហគ្រាសវិនិយោគ បរទេសនៅកម្ពុជា លោកមេឃុំត្រពាំងស្ដៅ មន្ត្រីដែលពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូនិង កុមារ ក្នុងមណ្ឌលកុមារកំព្រាសេចក្តីសន្យា ដំណឹងល្អទាំងបួនចំនួន ១៤នាក់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក សូមថ្លែងអំណរគុណចំពោះ លោកប៉ែនសុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដែលនាំអំណោយរបស់ សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ០១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤។

លោកអភិបាលស្រុក ក៏បានសម្ដែងការអគុណ ចំពោះ លោកប្រធានសមាគមសហគ្រាសវិនិយោគនៅកម្ពុជា ដែលបានយកអំណោយជាសម្ភារជាច្រើន ប្រគល់ជូន មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ដែលស្ថិតនៅទួលសុក្រំ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

លោកបន្តថា ទោះបីជាអំណោយ ផ្ដល់ជូនពេលនេះ ច្រើនក្ដី តិចក្ដី ក៏អាចជួយរំលែកបានមួយរយះ ពេល ដល់ មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន។

លោក ក៏ផ្ដាំផ្ញើដល់ លោកគ្រូអ្នកគ្រូនិងប្អូនៗ ដែលនៅមណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្ករបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា ពិសេសត្រូវគោរពច្បាប់ចរាចរណ៏ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្ភារៈប្រគល់ជូន មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន នាពេលរួមមាន
១ អង្ករ៥០០គីឡូ ២.  ទឹកដោះគោ ៤០ កេះ ៣ កង្ហាល់  ចំនួន ៥គ្រឿង ៤.ខ្លាញ់ ចំនួន៥ធុង៥កន្ទេល ចំនួន៥  ៦.ដប់ទីក២០ ៧.សៀភៅចំនួន៥០ ៨. ដៃខ្មៅ ២០ ប្រអប់ ៩.ក្ដា ខៀនកូតចំនួន៥០ ១០.កាបូកចំនួន១៥  ១១.គ្រាបន្ថែ៨០ ១២.បន្ទាត់តូចធំលាយគ្នាចំនួន៥០
១៣. ហ្វឺតពីប្រអប់កន្លះទាំងអស់៥០
១៤.ប៊ិចធំពណ៌ខៀវមួយប្រអប់៥០
១៥.ម៉េចតូចមួយប្រអប់៥០
១៦.  ដៃខ្មៅមួយប្រអប់៥០
១៧.ដៃខ្មៅប្រអប់តូចមួយប្រអប់១២ ទាំងអស់៥ ប្រអប់ ១៨.នំ ៣កេះ
១៩.ទឹកផ្លែឈើនិងទឹកក្រូច ២១ កេស
២០.ភួយចំនួន១០
២១.ភួយ ត្រជាក់៥ និង
២២.ទឹកបាញ់សម្លាប់មេរោគ៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.