ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក មាស សុភា និងភរិយា ប្រគល់រថយន្តសង្រ្គោះ១គ្រឿង ជូនមណ្ឌលសុខភាពរណសិរ្យ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

លោក មាស សុភា និងភរិយា ប្រគល់រថយន្តសង្រ្គោះ១គ្រឿង ជូនមណ្ឌលសុខភាពរណសិរ្យ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក មាស សុភា ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំអំណោយរថយន្តសង្គ្រោះចំនួន១គ្រឿង ដែលជាអំណោយរបស់លោក និងភរិយា ប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យ ស្ថិតក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី។

លោក មាស សុភា បានថ្លែងថា រថយន្តសង្គ្រោះដែលលោកនាំមកប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យនាពេលនេះ គឺឆ្លើយតបនឹងការសន្យារបស់លោក ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព១ខ្នង ក្នុងមណ្ឌុលសុខភាពរណសិរ្យ ដែលលោក និងភរិយា បានសាងសង់ទុកជាចំណងដៃជូនប្រជាពលរដ្ឋឃុំរណសិរ្យ។

ឆ្លើយតបនឹងការសន្យានេះ ថ្ងៃនេះលោកបាននាំរថយន្តសង្គ្រោះ១គ្រឿង ដោយមានបំពាក់សម្ភារ បរិក្ខារួចជាស្រេច មកប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យ ទុកសម្រាប់ប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋក្នុងឃុំរណសិរ្យ ពិសេសប្រជាពលរដ្ឋដែលមានជំងឺត្រូវបញ្ជូនសង្គ្រោះបន្ទាន់។ លោកបានថ្លែងណែនាំឱ្យជួយថែរក្សារថយន្តនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅដល់លោក មាស សុភា និងភរិយា ដែលបាននាំអំណោយដ៏ថ្លៃថ្លា រថយន្តសង្ គ្រោះ១គ្រឿងជូនមណ្ឌលសុខភាពរណសិរ្យ បន្ថែមលើអគារសម្ភព ១ខ្នង ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.