ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២៤នាក់ ក្រោយបង្ក្រាបបានក្នុងបទល្មើសចំនួន៤ មុនបញ្ជូនទៅតុលាការ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២៤នាក់ ក្រោយបង្ក្រាបបានក្នុងបទល្មើសចំនួន៤ មុនបញ្ជូនទៅតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា បទល្មើសដែលពាក់ព័ន្ធជនសង្ស័យទាំង២៤នាក់នេះរួមមាន៖

*ទី១៖ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឃាត់ជនសង្ស័យ១០នាក់ បង្រ្កាបដោយនគរបាលខណ្ឌសែនសុខ ដកហូតវត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួនជិត៣គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនWY១៧៤គ្រាប់

*ទី២៖ ករណីបង្រ្កាបក្មេងទំនើង១០នាក់ ក្រុមមាន់ទឹកMT និងក្រុមកាកាប BBK ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្រ្កាបដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលខណ្ឌបឹងកេងកង

*ទី៣៖ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃ) ឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌមានជ័យ

*ទី៤៖ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀន៦កញ្ចប់តូច បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.