ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

វឌ្ឍនភាព និងសកម្មភាពផ្តល់សេវាផ្នែកវះកាត់ជាលើកដំបូងរបស់មន្ទីរពេទ្យបង្អែករមាសហែកថ្មី

វឌ្ឍនភាព និងសកម្មភាពផ្តល់សេវាផ្នែកវះកាត់ជាលើកដំបូងរបស់មន្ទីរពេទ្យបង្អែករមាសហែកថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វឌ្ឍនភាព និងសកម្មភាពផ្តល់សេវាផ្នែកវះកាត់ជាលើកដំបូងរបស់មន្ទីរពេទ្យបង្អែករមាសហែកថ្មី

(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោមការដឹកនាំរបស់លោកដែលជាប្រធានមន្ទីរ បានបង្កើតក្រុមការងារសម្របសម្រួល ការងារវះកាត់របស់មន្ទីរពេទ្យបង្អែករមាសហែក និងបានផ្ដល់សេវាវះកាត់ជាលើកដំបូងរបស់ខ្លួនបាន២ករណី ប្រកបដោយជោគជ័យ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដោយករណីទី១ វះពោះវៀនខ្នែង ករណី២ វះពោះវៀនធ្លាក់ចូលពងស្វាស។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងទៀតថា អគារមន្ទីរពេទ្យបង្អែករមាសហែកថ្មី ត្រូវបានកកើតឡើងក្រោមការឧបត្ថម្ភពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក។

លោកវេជ្ជបណ្ឌិតបានបន្តថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ មានទីតាំងនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកថ្មីនេះ មានលទ្ធភាពផ្តល់សេវាគ្របដណ្តប់លើ១៦ឃុំ (២០៤ភូមិ) ដែលមានមានប្រជាជនសរុប ១៥៤៤៥៣នាក់ ស្រី៧៦៧៦២នាក់។

ផ្នែកផ្តល់សេវា សង្គ្រោះបន្ទាន់ជំងឺទូទៅ និងជំងឺឆ្លង របួស-វះកាត់ សម្ភព-រោគស្រ្តី ជំងឺកុមារ ពិគ្រោះជំងឺក្រៅ ពិនិត្យភ្នែកវាស់កាត់វ៉ែនតា សុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន សុខភាពមាត់ធ្មេញ គ្លីនិកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម (មពជ) កន្លែងផ្តល់ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសំងាត់ ផ្នែកជំងឺកាមរោគ កម្មវិធីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថពន្យា សេវាអមគ្លីនិច (វិទ្យុសាស្ត្រ អេកូសាស្ត្រ មន្ទីរពិសោធន៍ វាស់ចង្វាក់បេះដូង) ផ្នែករដ្ឋបាលនិងឃ្លាំងឱសថ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.