លោក ពេញ ទិត្ថារ៉ា ប្រធានលេខាធិការដ្ឋានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង នាំយកបច្ច័យចូលបុណ្យសពម្តាយលោក យិន ផល្លី នៅស្រុកស្វាយទាប
…………….
នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ពេញ ទិត្ថារ៉ា ប្រធានលេខាធិការដ្ឋានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងលោក សឿ សន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប ជាតំណាងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បានអញ្ជើញនាំយកបច្ច័យ ចំនួន ៤០ម៉ឺនរៀល ទឹកផ្លែឈើ ចំនួន ២កេស និងទឹកបរិសុទ្ធ ចំនួន ២កេស ចូលបុណ្យសពគម្រប់ខួប ៧ថ្ងៃ ម្ដាយរបស់លោក យិន ផល្លី សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកស្វាយទាប។




