ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយជាអនេកបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តរីកចម្រើនថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និង មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានគោលនយោបាយត្រឹមត្រូវ តែប្រទេសគ្មានលំនឹង, ប្រទេសមានលំនឹង តែគ្មានគោលនយោបាយត្រឹមត្រូវ មិនអាចធ្វើឱ្យប្រទេសរីកចម្រើនឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីប្រទេសមួយរីកចម្រើន ទាមទារឱ្យរាជធានី ខេត្តទាំងអស់ មានការរីកចម្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត មានជីវភាពល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសមួយមានការរីកចម្រើន មិនមែនយករាជធានី ខេត្តទៅប្រកួតប្រជែងគ្នានោះទេ គឺត្រូវប្រមូលផ្តុំកម្លាំងគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រ ដើម្បីជំរុញការអភិវឌ្ឍខេត្តជាប់សមុទ្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តជាប់សមុទ្រមានសក្តានុពលសម្រាប់សេដ្ឋកិច្ចច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមិនមែនដើម្បីតាំងលំអនោះទេ គឺបម្រើឱ្យការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពត និងខេត្តកែប មិនអនុញ្ញាតឱ្យបើកកាស៊ីណូនោះឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំផែនការរួចរាល់ហើយ សម្រាប់ការកសាងផែ ដើម្បីបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ មិនមែនមានតែទ្រឹស្តីទេ តែក៏បានលេចចេញជារូបរាងហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបច្ចុប្បន្នសម្តេចយកការរិះគន់របស់អ្នកប្រឆាំង ធ្វើជាការកម្សាន្ត និងនាំសំណើច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងកសាងផ្លូវ ស្ពានយ៉ាងប្រទាក់ក្រឡាគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានបំណងចង់ជិះរថភ្លើងកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅលោក សម រង្ស៉ី កុំប្រឆាំងគ្រប់រឿង ជាពិសេសកុំប្រឆាំងនឹងរឿងដែលជាឧត្តមប្រយោជន៍ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតម្រាយនៃគម្រោងព្រែកជីកហ្វូណនតេជោ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យព្រែកជីកនេះលេចចេញជារូបរាង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការបង្ក្រាបក្មេងទំនើងអនុវត្តដោយគ្មានការដកថយឡើយ។ ងើបមួយចាប់មួយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកតុលាការ «កុំសមត្ថកិច្ចប្រឹងចាប់ ហើយតុលាការលើកហេតុផលដោះលែង»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.