ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សមាជិកសមាជិកា ជាក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីរដ្ឋបាលក្រុង ក្នុងខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សមាជិកសមាជិកា ជាក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីរដ្ឋបាលក្រុង ក្នុងខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសាធារណការខេត្ត បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សមាជិកសមាជិកា ជាក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីរដ្ឋបាលក្រុង ក្នុងខេត្តពោធិ៍សាត់ ប្រមាណជិត១០០នាក់។

គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅកម្រិតទាប។

លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋាន គ.ស.ច.គ. ខេត្តបានថ្លែងថា វិស័យសាធារណការ​ និងដឹកជញ្ជូនក្នុងខេត្ត មានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមដំបូលសន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកបានជម្រាបជូនថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៏ផ្លូវគោក លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៏ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៏សាត់ សហការជាមួយស្នងការនគរបាលខេត្ត បានចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមសាលារៀន តាមយានដ្ឋាន និងបានចុះចែកខិត្តបណ្ណ ចងបដាតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក ក្នុងរយៈពេល៣ខែនេះជាលទ្ធផលផ្សព្វផ្សាយ និងផ្តល់ឯកសារ និងសម្ភារសុវត្ថិភាព បានចំនួន១៧លើក អ្នកចូលរួមសរុប ចំនួន១,២១៩ នាក់ ក្នុងនោះស្រី ចំនួន៣១៦នាក់។ លោកបានបន្តថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន១៨លើក (ថយចុះ ៦១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣) បណ្តាលឱ្យស្លាប់ ចំនួន១៣នាក់ (ស្រី ២នាក់) របួសធ្ងន់ ចំនួន១០នាក់ (ស្រី១នាក់) របួសស្រាល ចំនួន៦នាក់។

លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានមានប្រសាសន៍ថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមខ្ពស់ ដែលពីមួយថ្ងៃទៅមួយថ្ងៃអត្រានៃការស្លាប់ដោយគ្រោះថ្នាក់ តែងតែកើតឡើងចំពោះកត្តាផ្លូវ ពិសេសអ្នកជិះម៉ូតូ ដែលមិនបានពាក់មួកសុវត្ថិភាព។ ប្រការនេះទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម នៅកម្ពុជា។

ថ្នាក់ដឹកនាំទាំង២ ក៏បានជំរុញដល់សមាជិកសមាជិកា ដែលចូលរួមក្នុងយុទ្ធនាការនេះ ត្រូវបន្តផ្សព្វផ្សាយឱ្យបានផុលផុស ទៅដល់អ្នកពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ពេល រាល់ពេលបើកបរ មិនថាធ្វើដំណើរទៅទីជិត ឬទីឆ្ងាយឡើយ។ ថ្នាក់ដឹកនាំទាំង២ ក៏បានណែនាំឱ្យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារអាយុជីវិត អ្នកប្រើប្រាស់ផ្លូវទាំងអស់។

នៅក្នុងយុទ្ធនាការនេះ ក៏មានបទបង្ហាញអំពីសិទ្ធិអាទិភាព នៃការប្រើប្រាស់ផ្លូវ នៅគ្រប់ផ្លូវប្រសព្វ ព្រមទាំងចែកជូននូវឯកសារមួយចំនួនដូចជា៖ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅដែលទាក់ទងនឹងអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ ស្ទីកឃ័រចំណាំងផ្លាត ព្រមទាំងចែកជូនមួកសុវត្ថិភាពម្នាក់១ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.