ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់

ថ្ងៃច័ន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយ លោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុម ព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។

កញ្ចប់ជំនួយសប្បុរសធម៍រួមមាន បរិក្ខារជំនួយដល់ការសិក្សាដូចជា កង្ហារ ម៉ាសុីនចំរោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាសុីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សំរាប់ជនពិការ និងស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ ត្រីខរ ទឹកត្រី ទឹកសុីអុីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់សិស្សចំនួន៣៥០នាក់។

កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថមការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអរក្នុងបរិវេនសាលារៀនបានមួយកំរិតផងដែរ។

សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖
– លោក Vanna San និងក្រុមគ្រួសារ (USA)
– លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និងក្រុមគ្រួសារ (USA)
– លោក Phalla Eang and លោកស្រី Dominic Chea (USA)
– លោកស្រី Sophy San ជាមួយ លោក Viceth និងក្រុមគ្រួសារ (USA)
– លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និងក្រុមគ្រួសារ (USA)
– លោកស្រី Sokhom Young (USA)
– លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និងក្រុមគ្រួសារ(USA)
– Tha Smith and Charles Smith (USA)
– Chhoeung Srey Oun and Eang Menghong (USA)
– លោក ហេង វ៉ាពុទ្ធិរាជ
– លោក ទេព បូវីន និង សប្បុរសជន ដទៃទៀត។

ក្នុងពេលកន្លបមក ក្រុមនាយទាហាន​កង​យោធពល​ខេមរភូមិន្ទ​បញ្ចប់ការសិក្សាពីបណ្ឌិត្យសភា​យោធា​អូស្រ្តាលី​​ ​(ហៅកាត់ថា​ RARA) តែងតែចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសប្បុរសធម៍ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.