ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

នគរបាលខេត្តព្រះសីហនុ និងមន្ទីរសាធារណការ ធ្វើបទបង្ហាញ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាព ក្នុងការបើកបរ

នគរបាលខេត្តព្រះសីហនុ និងមន្ទីរសាធារណការ ធ្វើបទបង្ហាញ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាព ក្នុងការបើកបរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាព ក្នុងការបើកបរក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ ដល់ក្រុមអ្នករត់រ៉ឺម៉កកង់បី (passapp) មានសមាជិកចំនួន៥០នាក់ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក គីម សុង បានប្រាប់បណ្តាញព័ត៌មាន   ប្រចាំខេត្តព្រះសីហនុឲ្យដឹងនៅល្ងាចថ្ងៃទី២ ខែមិថុនា នេះថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ពិតជាមានសារសំខាន់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ក្រុមបងប្អូនជាអ្នកបើកបរម៉ូតូកង់៣ ដឹកប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ពោលមួយដែលមិនទាន់ដឹងច្បាស់ ពីច្បាប់ចរាចរណ៍ផ្លូវគោក។

ជាក់ស្តែង នាថ្ងៃទី១នេះដែរ នគរបាលចរាចរណ៍ផ្លូវគោក បានជាមួយបងប្អូន ជាអ្នកបើករកង់បីចំនួន៥០នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹក ក្នុងក្រុងព្រះសីហនុ ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញ មានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើង ដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរ លោកសំណូមពរដល់បងប្អូនប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.