ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ភាពចាំបាច់របស់សារព័ត៌មានត្រូវដើរតូនាទីសំខាន់ក្នុងការធ្វើយ៉ាងមិចអោយការផ្សព្វផ្សាយព័ត៌មានធានាបានការពិតរវាងប្រទេសទាំងពីរ កម្ពុជា ចិន ដើម្បីអោយប្រជាជនបានយល់គ្នាកាន់តែច្បាស់ពីទំនាក់ទំនង និងការពារផលប្រយោជន៍ទាំងអស់គ្នា “    “ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព “   

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភាពចាំបាច់របស់សារព័ត៌មានត្រូវដើរតូនាទីសំខាន់ក្នុងការធ្វើយ៉ាងមិចអោយការផ្សព្វផ្សាយព័ត៌មានធានាបានការពិតរវាងប្រទេសទាំងពីរ កម្ពុជា ចិន ដើម្បីអោយប្រជាជនបានយល់គ្នាកាន់តែច្បាស់ពីទំនាក់ទំនង និងការពារផលប្រយោជន៍ទាំងអស់គ្នា “    “ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព “   

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក លី យៀនស៊ុង ( Lyu Yansong ) និពន្ធនាយកទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ (Xinhua) នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។   ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទីភ្នាក់ងារសារព័ត៌មាន សុីនហួរប្រទេសចិន អាចការពាររវាងប្រទេសទាំងពីរ កម្ពុជា ចិន ក្នុងក្របខណ្ឌការងារព័ត៌មាន ដោយខាង AKP ជួយផ្សព្វផ្សាយព័ត៌មានពីប្រទេសចិន តាមរយៈ សុីនហួរ ជាព័ត៌មានផ្លូវការរបស់ចិន ហើយ សុីនហួរ និងប្រពន្ធ័ផ្សព្វផ្សាយរបស់ចិនផ្សេងទៀត ក៏ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ដោយបានស្រង់យកអត្ថបទពី AKP ដែលជាព័ត៌មានផ្លូវការរបស់កម្ពុជាផងដែរ។   ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងបរិបទបច្ចុប្បន្នដែលប្រពន្ធ័ផ្សព្វផ្សាយទំនើប មានការរីកចំរើនកើនឡើង គឺកើតមានព័ត៌មានក្លែងក្លាយច្រើន ដែលចាំបាច់ណាស់ដែលយើងត្រូវពង្រឹងប្រពន្ធ័ផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ ទៅ លើការអប់រំសាធារណមតិ គ្រប់គ្រងសាធារណមតិ ហើយផ្តល់ព័ត៌មានពិត ឆាប់រហ័ស ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋ ព្រោះជាភាពចាំបាច់ដើម្បីទប់ស្កាត់ការបំពុលទៅដោយព័ត៌មានមិនត្រឹមត្រូវ ។    ឯកឧត្តម បានលើកឡើងថា គោលដៅរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី ៧ ធ្វើអោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលឈានមុខគេក្នុងការផ្តល់ព័ត៌មានឆាប់រហ័ស ត្រឹមត្រូវ ដែលអាចជួយបន្សាបព័ត៌មាន មិនត្រូវផ្សេងៗ ដោយជាជំហានៗ គឺការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីអោយបានរឹងមាំដើម្បីបំពេញកិច្ចការងារអោយមានប្រសិទ្ធភាព។   បច្ចុប្បន្ន AKP ជាមណ្ឌលព័ត៌មាន ធំមួយរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី ៧ ក្រោមការដឹកនាំដោយ សម្តេចអធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម ភក្ត្រា ជារដ្ឋមន្រ្តី បានគិតគួរពីការប្រមូលផ្តុំព័ត៌មានពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពចំណុះអោយរដ្ឋាភិបាលទាំងអស់ នៅពេលមានព័ត៌មាន ជារូបថត វីដេអូ អត្ថបទព័ត៌មានផ្សេងៗ បានបញ្ជូនមកមណ្ឌលព័ត៌មានរួម ហើយ AKP រួមទាំងប្រពន្ធ័ផ្សព្វផ្សាយជាតិ មានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា App ក្រសួងព័ត៌មាន បានបញ្ចេញនូវព័ត៌មានទាំងអស់នោះ ដែលជាសំលេងរបស់រដ្ឋាភិបាល។   ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនដែរថា ក្នុងរយៈពេលជិត ៩ខែ ដែល មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើកិច្ចការងារច្រើនជាមួយអ្នកសារព័ត៌មានជាតិចិន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកវិនិយោគិនចិន ដែលមកបោះទុនវិនិយោគលើវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា ។   លោក លី យៀនស៊ុង និពន្ធនាយកទីភ្នាក់ងារ សុីនហួរ សំដែងនូវការរីករាយដោយបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយពេញចិត្តចំពោះការពង្រឹងកិច្ចសហការរវាងស្ថាប័នសារព័ត៌មាន នៃប្រទេសទាំងពីរ ចិន កម្ពុជា តាមរយៈប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន បានបង្កើតនូវភាពយល់ដឹងពីគ្នាទៅវិញទៅមកដើម្បីការពារនូវផលប្រយោជន៍នៃប្រទេសទាំងពីរ ធ្វើអោយកាន់តែមានភាពរឹងមាំឡើងបន្ថែមទៀតនៃទំនាក់ទំងរវាងប្រជាជន និងប្រជាជន ស្គាល់គ្នាកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.