ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមព្រះរាជពិធីបុណ្យ ទក្ខិណានុប្បទានថ្វាយព្រះភ្លើងព្រះបរមសពអភិសេកព្រះបរមអដ្ឋិ និង ឆាកមហាបង្សុកូល ខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃ
រាជាធិបតី ទេព វង្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានព្រះភ្លើងព្រះបរមសពអភិសេកព្រះបរមអដ្ឋិ និង ឆាកមហាបង្សុកូល ខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្សដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន, ឯកឧត្ដម នេត ភក្ត្រា, និងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ព្រមទាំងក្រុមគ្រួសារនៃព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។




