សេចក្តីជូនដំណឹង នៃ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន
ក្រសួងព័ត៌មាន មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉
លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់
ជ្រាបថា ទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងផ្សាយផ្ទាល់ ព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហា
សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ
ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង
៤:៣០ នាទីទៀបភ្លឺ។
ដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធ
ផ្សព្វផ្សាយទាំងអស់ជាពិសេសស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ មេត្តាជ្រាប និងចូលរួមផ្សាយបន្តផ្ទាល់ព្រះរាជពិធី
ខាងលើពី ទូរទស្សន៍ជាតិកម្ពុជា (ទទក) តាមពេលវេលា ដូចបានជម្រាបជូនឱ្យបានទូលំទូលាយ៕


សេចក្តីជូនដំណឹង នៃ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ក្រសួងព័ត៌មាន មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ជ្រាបថា
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


