ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងប្រកាសបិទនេសាទ ឆ្នាំ២០២៤ 

អភិបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងប្រកាសបិទនេសាទ ឆ្នាំ២០២៤ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអប់រំផ្សព្វផ្សាយ អំពីច្បាប់ស្តីពីជលផល និងជូនដំណឹង ស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជូនដល់ប្រជានេសាទ នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាឃុំ និងស្រុកដទៃទៀត ក្នុងខេត្តពោធិ៍សាត់ ដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាប។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផែបណ្តែតទឹកក្នុងឃុំកំពង់លួង ដោយបានការចូលរួមពីលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, នាយ នាយរងខណ្ឌរដ្ឋបាលជលផល, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញជលផលជាច្រើននាក់ទៀត។

លោក ខូយ រីដា បានលើកឡើងថា ការចុះអប់រំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីជលផល និងជូនដំណឹង ស្តីពីរដូវបិទនេសាទ ឆ្នាំ២០២៤ ជូនដល់ប្រជានេសាទនាឱកាសនេះ មានគោលបំណងសំខាន់ គឺចង់ឱ្យប្រជានេសាទ បានយល់កាន់តែច្បាស់ អំពីច្បាប់ស្តីពីវិស័យជលផល និងរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព សម្តៅរួមគ្នាការពារនូវធនធានជលផល ធនធានមច្ឆាជាតិ ឱ្យបានគង់វង្ស និងមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ខូយ រីដា បានបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយនេះលោកបានឃើញប្រជានេសាទ ក៏ដូចប្រជាសហគមន៍បានដឹង និងយល់ច្បាស់នូវច្បាប់ស្តីពីជលផល និងបានរួមគ្នាគោរពច្បាប់ រួមគ្នាទប់ស្កាត់ រាល់បទល្មើសនេសាទ នៅតាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ ត្រូវបានហាមឃាត់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។

លោក ខូយ រីដា បានបន្តថា ពិតណាស់ប្រជានេសាទ គឺពិតជាបានដឹងជាក់ច្បាស់ហើយថា ក្នុងរដូវបិទនេសាទឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំមុនៗ រដូវនេះជារដូវត្រីពងកូន ដូច្នេះយើងត្រូវរួមគ្នាគោរពច្បាប់ និងរួមគ្នាទប់ស្កាត់រាល់បទល្មើស និងឧបករណ៍នេសាទ ដែលច្បាប់បានហាមឃាត់ និងរួមគ្នាប្រើប្រាស់នូវឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ ដែលច្បាប់បានកំណត់ ដើម្បីឱ្យមច្ឆាជាតិឱ្យបានគង់វង្ស។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ ក៏បាននាំយកនូវវត្ថុកំដរដៃ ជាសារុង មកចែកជូនដល់បងប្អូនប្រជានេសាទ ដែលបានចូលរួមប្រមាណជិត២០០នាក់ផងដែរ។

គួរជម្រាបជូនថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទ ក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤នេះ។

រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ មានដូចជា៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.