ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អគ្គនាយកដ្ឋានគយ៖ ម្ចាស់ Facebook ហាងលក់ទូរសព្ទដៃទំនេីបក្រុងសួង ទទួលស្គាល់ថា ព័ត៌មានដែលបង្ហោះថា ទូរសព្ទ N ចុចពិល បង់ពន្ធ៩៣ដុល្លារ​គឺជាព័ត៌មានមិនពិត

អគ្គនាយកដ្ឋានគយ៖ ម្ចាស់ Facebook ហាងលក់ទូរសព្ទដៃទំនេីបក្រុងសួង ទទួលស្គាល់ថា ព័ត៌មានដែលបង្ហោះថា ទូរសព្ទ N ចុចពិល បង់ពន្ធ៩៣ដុល្លារ​គឺជាព័ត៌មានមិនពិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ម្ចាស់ Facebook វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនេីបក្រុងសួង បានទទួលស្គាល់ថា ព័ត៌មានដែលបានបង្ហោះលេីបណ្ដាញសង្គម Facebook ថា ទូរសព្ទ N ចុចពិល ត្រូ​វបង់ពន្ធចំនួន៩៣ដុល្លារនោះ គឺជាព័ត៌មានមិនពិត។

តាមរយៈវីដេអូបទសម្ភាសន៍ ដែលបង្ហោះលើ លើ Telegram ផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ម្ចាស់ហ្វេសបុក វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនើបក្រុងសួង បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត។

បន្ថែមពីនេះ ម្ចាស់ហាងទូរសព្ទផ្សេងទៀតដែលត្រូវបានមន្ដ្រីគយ និងរដ្ឋាករចុះត្រួតពិនិត្យអនុលោមភាព បានបញ្ជាក់ថា មន្ដ្រីគយ និងរដ្ឋាករមិនបានចាប់ឃាត់ទុក ឬមិនបានតម្រូវឱ្យបង់ពន្ធ ៩៣ USD ក្នុងមួយគ្រឿង សម្រាប់ទូរសព្ទប្រភេទ Nokia N ចុចពិលឡើយ។

ម្ចាស់អាជីវកម្មខ្លះបានទទួលស្គាល់ថាទូរសព្ទរបស់គាត់ពិតជាគ្មានពន្ធ និងខ្លះមិនបានដឹងថាទំនិញរបស់ខ្លួនមានពន្ធឬគ្មានពន្ធ គឺគាត់បានទទួលយកមកចែកចាយលក់បន្តពីក្រុមហ៊ុន។

ម្ចាស់អាជីវកម្មដ្ឋានខ្លះ បានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទ ធ្វើការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.