ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន!

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន!

☆វីដេអូ(ព័ត៌មានជូនដំណឹងសន្តិសុខសង្គម)

កណ្តាល÷ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសាកល្បងដាក់ដំណើរការនូវបទពិសោធន៍ថ្មីមួយ គឺកម្មវិធីហ្វឹកហ្វឺន Simulation ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ប៉ុន្តែសិក្ខាកាមអាចអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេនារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។

ជាមួយបទពិសោធន៍ថ្មីមួយនេះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអ្នកផ្តួចផ្តើមនិងទទួលខុសត្រូវរៀបចំដោយផ្ទាល់ បានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
– ចំណេញការប្រើប្រាស់គ្រាប់ពិត
– ចំណេញការប្រើប្រាស់ទីលានហ្វឹកហ្វឺន
– អាចចល័តបានគ្រប់ទីកន្លែង ដោយគ្រាន់តែមាន កុំព្យូទ័រ និង LCD Projector(ស្លាយ)
– កម្មវិធីហ្វឹកហ្វឺនអាចបត់បែនបានគ្រប់ស្ថានភាពតាមតម្រូវការ
– បង្កើននូវ ប្រសិទ្ធភាព និង សុវត្ថិភាព
– បំណិនក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័សក្នុងពេលប្រតិបត្តិការជាក់ស្តែង។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.