ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ហ៊ុន ម៉ានី៖ ការចូលរួមជាចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល៤៥ឆ្នាំ របស់ស.ស.យ.ក

លោក ហ៊ុន ម៉ានី៖ ការចូលរួមជាចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល៤៥ឆ្នាំ របស់ស.ស.យ.ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួមអបអរសាទរខួបកំណើតកុមាររួមគ្នាចំនួន៥៥០នាក់ ជាមួយកុមារដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ។

មិនខុសពីឆ្នាំមុនៗដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ ជាមួយនឹងការនាំមកនូវសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ត ចំណីអាហារ ក្នុងនោះក៏មាននំខេកដើម្បីរៀបចំខួបកំណើតរួមគ្នា សម្រាប់ចែកជូនដល់កុមារនៅអង្គការផ្ទះបាយកុមារ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការចូលរួមចំណែកក្នុងអង្គការផ្ទះបាយកុមារ គឺជាផ្នែកមួយនៃបេសកកម្មរយៈពេល ៤៥ ឆ្នាំ របស់ស.ស.យ.ក. ដែលយើងខិតខំប្រឹងប្រែង រួមចំណែក លះបង់ និងដឹកនាំចលនាតែមួយដើម្បីកិច្ចការងារសង្គម»។ លោកបន្តថា បេសកកម្មនេះ នឹងបន្តតទៅមុខបន្ថែមទៀត។

លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ដែលបានបន្តឆន្ទៈ ក្នុងការប្រឹងប្រែងជួយគាំទ្រដល់ប្អូនៗ។ លោកបានថ្លែងអំណរគុណដល់សប្បុរសជន សមាជិក សមាជិកា ស.ស.យ.ក. ក្រុមហ៊ុនឯកជន អាជ្ញាធរ ដែលបានចូលរួមឧបត្តម្ថ និងជួយសម្របសម្រួលដល់អង្គការផ្ទះបាយកុមារ។

លោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា លោក និងសហការី នឹងមិនទៅណាចោលប្អូននោះទេ យ៉ាងហោចណាស់ក៏ព្យាយាមជួប ២ ដងក្នុងមួយឆ្នាំដែរ គឺក្នុងថ្ងៃទិវាសិទ្ធកុមារអន្តរជាតិ និងទិវាបុណ្យណូអ៊ែល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.