ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនជាង១គីឡូក្រាម ចាប់ខ្លួនជនជាតិវៀតណាម៧នាក់ នៅក្រុងបាវិត

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនជាង១គីឡូក្រាម ចាប់ខ្លួនជនជាតិវៀតណាម៧នាក់ នៅក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ និងគ្រឿងញៀនជាង១គីឡូក្រាម បញ្ជូនទៅតុលាការសាលាដំបូងខេត្ត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង។

ករណីនេះ បង្ក្រាបបានកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

លោកឧត្តមសេនីយ៍ត្រិី កែវ សុថា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមមាន៖

*ទី១៖ឈ្មោះ ផាម មិនហៅ អាយុ១៩ឆ្នាំ
*ទី២៖ឈ្មោះ ផាម វ៉ាងមិន អាយុ២៩ឆ្នាំ
*ទី៣៖ឈ្មោះ ង្វៀង ឌឹញដាក អាយុ៣៣ឆ្នាំ
*ទី៤៖ឈ្មោះ កូវ វ៉ាន់ទឹង អាយុ៣៣ឆ្នាំ
*ទី៥៖ឈ្មោះ លី វ៉ាន់សឿង អាយុ៤១ឆ្នាំ
*ទី៦៖ឈ្មោះ វ៉ូ វ៉ាងភុក អាយុ៣៥ឆ្នាំ
*ទី៧៖ឈ្មោះ ង្វៀង មិនហ័ង អាយុ២៩ឆ្នាំ។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអះអាងថា ប្រតិបត្តិការនេះកម្លាំងជំនាញដកហូតបាន ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២កញ្ចប់ (ធំ០១កញ្ចប់) ទម្ងន់សរុប១០០៣.១៣ក្រាម (១.៣គីឡូក្រាម), ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន១៩គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ៩គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, លិខិតឆ្លងដែន៤ក្បាល, ប្រាក់ដុង១,២០០,០០០ដុង, ប្រាក់ដុល្លា២២០ដុល្លារ, ប្រាក់រៀង ១៩០,០០០រៀល, គ្រឿងអលង្ការ ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.