ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អ្នកឧកញ៉ា ម៉ៅ ចំណាន៖ សមាគមសិល្បករខ្មែរ ដាក់ចេញផែនការសកម្មភាព សម្រាប់អាណត្តិទី៦ ចំនួន ៥ចំណុច

អ្នកឧកញ៉ា ម៉ៅ ចំណាន៖ សមាគមសិល្បករខ្មែរ ដាក់ចេញផែនការសកម្មភាព សម្រាប់អាណត្តិទី៦ ចំនួន ៥ចំណុច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា សមាគមបានដាក់ចេញផែនការសកម្មភាពសម្រាប់អាណត្តិទី៦ ចំនួន៥ចំណុច ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ សមាគមសិល្បករខ្មែរ មានចក្ខុវិស័យក្នុងការ រួបរួមគ្នារបស់សិល្បករខ្មែរដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។

ថ្លែងនៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានឱ្យដឹងថា ផែនការសកម្មភាពសម្រាប់ អាណត្តិទី៦ របស់សមាគម មានដូចតទៅ៖

*ទី១៖ លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសសក្តិសមជាសិល្បករ តំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកសិល្បករដែលពួកគាត់ជាកម្លាំងស្នូល។

*ទី២៖ កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ជាពិសេសស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដែលរក្សាខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិ ឈានឆ្ពោះទៅរកការ គាំទ្រនូវឆាកអន្តរជាតិ។

*ទី៣៖ ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃផលិតកម្មសិល្បៈគ្រប់ទម្រង់ ក្នុងគោលបំណងផ្តល់ឱកាសការងារជូនដល់សិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងឆន្ទៈរួមជាកម្លាំង ដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ និង ទេសចរណ៍ និងការអប់រំសីលធម៌សង្គមឱ្យបានកាន់តែប្រសើរ និងអាចចែករំលែកដល់ការគាំពារជួយ ទ្រទ្រង់សិល្បករចាស់ជរា និងអ្នកបាត់បង់សមត្ថភាព។

*ទី៤៖ បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក។

*ទី៥៖ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាល មានដូចជា កាកបាទក្រហម សភាពសហព័ន្ធយុវវជនកម្ពុជា សមាគមកាយឫទ្ធិកម្ពុជា សមាគមពេទ្យស្ម័គ្រចិត្ត ធីតា ជាដើម។

ដើម្បីសម្រេចបាននូវផែនការសកម្មភាពនេះ សមាគម ក៏បានស្នើសម្តេចនាយករដ្ឋមន្ត្រី មេត្តាពិចារណានូវការអនុគ្រោះការបង់ពន្ធមួយរយៈ ចំពោះវណ្ណកម្មទាំងឡាយដែលត្រូវបង្កើតឡើងដោយសមាគមសិល្បករខ្មែរ ដើម្បីធានានិរន្តរភាពសមាគម ឱ្យមានលទ្ធភាពបង្កើតសកម្មភាពនានា ក្នុងការលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ។

បើតាមអ្នកឧកញ៉ា ម៉ៅ ចំណាន ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកឧកញ៉ា ជាប្រធានសមាគមសិល្បករខ្មែរក្នុងអាណ្ណតិទី៦ ពិតមែនតែធំធេងអាចលើសអំពីសមត្ថភាព និងលទ្ធភាពបច្ចុប្បន្ន ក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្តបន្ទាប់ ព្រោះសមាគមមានជំនឿជាក់ទៅលើសមាជិកនៃក្រុមប្រឹក្សាភិបាលដែលមានសមាសសភាពមកពីអន្តរវិស័យពាក់ព័ន្ធ គណកម្មការប្រតិបត្តិ និង ទីប្រឹក្សាល្អៗជាច្រើនរបស់សមាគមដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងមាន ឆន្ទៈរួមដូចគ្នា ព្រមទាំងមានសមាជិកសិល្បករជាច្រើនដែលជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ជាពិសេសទៀតនោះ សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជាច្រើនដែលបន្តជួយគាំទ្រដើម្បីជួយ ឱ្យសមាគមសិល្បករខ្មែរ អាចបំពេញបេសកកម្មដ៏ធំធេងជូនជាតិ និងរាជរដ្ឋាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.