ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក សៀក សុជាតិ ដឹកនាំកិច្ចប្រជុំដោះស្រាយបាតុភាពកើតឡើង នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ក្រោយកម្មករអូសរទេះ ប៉ះទង្គិចជាមួយមន្រ្តីគយ

លោក សៀក សុជាតិ ដឹកនាំកិច្ចប្រជុំដោះស្រាយបាតុភាពកើតឡើង នៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ក្រោយកម្មករអូសរទេះ ប៉ះទង្គិចជាមួយមន្រ្តីគយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករអូសរទេះដែលប្រឆាំងតវ៉ា ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្រ្តីគយ និងរដ្ឋាករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងឱកាសនោះ លោក សៀក សុជាតិ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាតដល់អាជ្ញាធរសមត្ថកិច្ចដែលឈរជើងតាមច្រកទ្វារព្រំដែន ត្រូវធ្វើការសហការឲ្យបានជិតស្និត ជាមួយអាជ្ញាធរភាគីថៃ ទប់ស្កាត់ បង្ក្រាបក្រុមហ៊ុនដែលមានទីស្នាក់ការនៅប្រទេសថៃ មិនឲ្យមានការនាំចេញទំនិញគេចពន្ធចូលមកប្រទេសកម្ពុជា តាមរយៈពលករអូសរទេះបន្តទៀត។

ក្រៅពីនេះ លោកបានណែនាំសមាជិកក្រុមការងារ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិពលករ និងប្រជាពលរដ្ឋដែលអូសរទេះ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ដែលនាំទំនិញគេចពន្ធ ចូលមកកម្ពុជាឲ្យ បានយល់ដឹងពីច្បាប់ផ្នែកពន្ធគយ និងបញ្ឈប់ការនាំអីវ៉ានគេចពន្ធចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលជាច្រកសម្រាប់បម្រើការវិស័យទេសចរប៉ុណ្ណោះ។

លោក សៀក សុជាតិ បានណែនាំមន្ត្រីសមត្ថកិច្ចប្រចាំការនៅច្រកទ្វារប៉ោយប៉ែត ត្រូវសហការទប់ស្កាត់កុំឲ្យមានទំនិញខុសច្បាប់ចូលមកកម្ពុជា និងចៀសវាងកុំឲ្យមានជម្លោះជាមួយប្រជាពលរដ្ឋ និងជួយការពារដល់ភ្នាក់ងារគយ ដែលនៅទីនោះ ដើម្បីជួយសម្រួលដល់ពួកគាត់មានលទ្ធភាពក្នុងការប្រមូលពន្ធជូនជាតិ។

លោកក៏បានសំណូមពរដល់សមាជិកអង្គប្រជុំ ត្រូវចូលរួមអនុវត្តវិធាវការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់ និងចូលរួមដោះស្រាយភាពមិនប្រក្រតី ដែលកើតមានឡើងតាមបណ្តោយព្រំដែន ពិសេសត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ចៀសវាងមិនឲ្យមានជម្លោះណាមួយ ជាមួយអាជ្ញាធរតាមបណ្តោយព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.