ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកបណ្ឌិត យង់ ពៅ​៖ លោក Lloyd Austin ដែលនឹងមកទស្សនកិច្ចនៅកម្ពុជា គឺជា «អតីតមិត្តរួមសាលា» ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត

លោកបណ្ឌិត យង់ ពៅ​៖ លោក Lloyd Austin ដែលនឹងមកទស្សនកិច្ចនៅកម្ពុជា គឺជា «អតីតមិត្តរួមសាលា» ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកាន់កម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការរំលេចថា លោក Lloyd Austin គឺជា «អតីតមិត្តរួមសាលា» ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោកបណ្ឌិត បានលើកឡើងពីគំនិតផ្ទាល់ខ្លួនរបស់លោក ចំពោះដំណើរបំពេញទស្សនកិច្ចមកកាន់កម្ពុជារបស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ស្របពេលដែលកម្ដៅភូមិសាស្ត្រនយោបាយ នៅច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងស្ថានភាពប្រឈម ខណៈដែលកម្ពុជា-ចិន ទើបបិទបញ្ចប់សមយុទ្ធយោធា «នាគមាសលើកទី៦»។

លោកបន្តថា ការណ៍នេះ ត្រូវបានអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនយល់ថា ដំណើររបស់លោក Lloyd Austin ថា៖

ទី១៖ ការទូតមិត្តរួមសាលា លោក Lloyd Austin អាចនឹងព្យាយាមទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការអប់រំនៅសហរដ្ឋអាម៉េរិក ជាពិសេសនោះគឺធ្លាប់សិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិកដូចគ្នា (ដែលភាសាសាមញ្ញហៅថា មិត្តរួមសាលា)

ទី២៖ លោក Lloyd Austin អាចនឹងបង្ហាញកង្វល់លើបញ្ហាប្រឈមលើសន្តិសុខតំបន់ យកលេសខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកុំឱ្យកម្ពុជាផ្អៀងទៅរកចិនខ្លាំងពេក។

លោក យង់ ពៅ បានគូសបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា ទំនាក់ទំនងប្រទេសទាំង២ ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន នៅតែប្រកាន់ភាពជាមហាអំណាចទី១គ្រប់គ្រងពិភពលោកតែម្នាក់ឯង ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ ពង្រឹងសមត្ថភាព រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។

ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា លោកក៏យល់ដែរថា សហរដ្ឋអាម៉េរិកតែងមើលមកកម្ពុជាថាលម្អៀងទៅចិនខ្លាំង ដែលត្រង់ចំណុចនេះលោកតែងវាយតម្លៃថា កម្ពុជាមិនផ្អៀងទោរទន់នឹងប្រទេសណានោះទេ គឺកម្ពុជាផ្អៀងទៅលើផលប្រយោជន៍ប្រជាជននិងជាតិកម្ពុជា ដូចមានចែងក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប្រសិនបើសហរដ្ឋអាមេរិក នៅតែយក «បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រដៅកម្ពុជា» នោះជានយោបាយហួសសម័យ និងជានយោបាយប្រមាថកម្ពុជា ស្របពេលដែលប្រទេសវៀតណាមបានក្លាយជាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងចន្ទល់បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វ៊ិក។

លោកបណ្ឌិត បានបន្តថា ប្រសិនបើអាមេរិក នៅតែប្រើនយោបាយប្រមាថកម្ពុជា នោះនាំឱ្យកម្ពុជាកាន់តែត្រូវប្រឹងប្រែងរកជម្រើសពង្រឹងខ្លួនតាមអភិក្រមផ្សេង។

សូមជម្រាបផងថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ដែលនេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២ របស់លោក Lloyd Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈដែលលើកទី១ លោកបានមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.