ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការចោទប្រកាន់ក្រុមក្មេងទំនើង ដែលប្រើប្រាស់កាំបិតផ្គាក់ និងដាវកែច្នៃ

អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការចោទប្រកាន់ក្រុមក្មេងទំនើង ដែលប្រើប្រាស់កាំបិតផ្គាក់ និងដាវកែច្នៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការចោទប្រកាន់ក្រុមក្មេងទំនើងមួយក្រុម មានគ្នា៧នាក់នេះ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពជាក្រុមប្រើប្រាស់កាំបិតផ្គាក់ និងដាវកែឆ្នៃ កាលវេលាម៉ោង១០ យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននោះ បានសរសេររៀបរាប់ថា៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤នេះ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងក្មេងទំនើងមួយក្រុម មានគ្នា៧នាក់ មកអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

ក្មេងទំនើងមួយក្រុម មានគ្នា៧នាក់នេះ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពជាក្រុម កាលវេលាម៉ោង១០ យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលឃើញសមត្ថកិច្ច នាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន១នាក់ ឈ្មោះ វុន សោវរៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដកហូតកាំបិតផ្គាក់មួយដើម ដុំថ្ម៦ដុំ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ ចំនួន៦នាក់ទៀត មានដាវកែឆ្នៃមួយដើម និងម៉ូតូមួយគ្រឿងបានរត់គេចខ្លួនអស់។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបន្តថា៖ បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យ ឈ្មោះ វុន សោវរៈ តាមនីតិវិធីរួចមក តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០៧នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ១៧១៧ អក/២៤ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសពី៦ (ប្រាំមួយ)ខែដល់៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.