ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិននៅខែក្រោយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិននៅខែក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់ការផ្តួចផ្តើមរបស់សារព័ត៌មានត្នោតអ៊ែប (Tnot App) ក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលគ្រោងនឹងរៀបចំឡើង នៅក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

លោករដ្ឋមន្រ្តី សំដែងការគាំទ្រដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Tang Bingjian (Tony) អគ្គនាយកសារព័ត៌មានត្នោតអ៊ែប (Tnot App) នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោក Tang Bingjian (Tony) បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពីទិសដៅនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងគោលដៅផ្លាស់ប្តូរទំនាក់ទំនងផ្នែកវប្បធម៌ បង្កើនចំណងមិត្តភាពតាមរយៈការលេងកីឡារវាងប្រជាជាតិទាំងពីរ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា-ចិន។

លោកអគ្គនាយក បានបញ្ជាក់ជូនដែរថា ដោយមានការជំរុញ និងលើកទឹកចិត្តពីដៃគូរអាជីវកម្ម អ្នកប្រើប្រាស់ និង គ្រាំទ្រសារព័ត៌មានត្នោត អ៊ែប ជាភាសាខ្មែរ-ចិន គណៈគ្រប់គ្រងបានសម្រេចផ្តួចផ្តើមបង្កើតនូវព្រឹត្តិការណ៍ប្រកួត កីឡាវាយសី ក្រោមប្រធានបទ «People to People Exchange Amateur Badminton Championship 2024» ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងទិសដៅផ្តល់ជូនឲ្យប្រជាជនកម្ពុជា និងប្រជាជនចិនដែលកំពុងធ្វើការ ប្រកបរបររកស៊ី ក៏ដូចជាកំពុងវិនិយោគនៅកម្ពុជា អាចមានឱកាសក្នុងការស្វែងយល់ និងរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងចិន ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឲ្យកាន់រឹងមាំទ្វេឡើងថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.