ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បន្សល់ព្រះរាជទស្សនៈ៩ប្រយោគ ដាស់ស្មារតីកុលបុត្រខ្មែរឱ្យជួយថែជាតិ សាសនា សន្តិភាព

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បន្សល់ព្រះរាជទស្សនៈ៩ប្រយោគ ដាស់ស្មារតីកុលបុត្រខ្មែរឱ្យជួយថែជាតិ សាសនា សន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានបន្សល់នូវព្រះរាជទស្សនៈសំខាន់ៗយ៉ាងតិច៩ប្រយោគ ដើម្បីដាស់តឿនស្មារតីកុលបុត្រនិងកុលធីតាខ្មែរគ្រប់រូបឱ្យជួយថែរក្សាជាតិ សាសនា គោរពព្រះមហាក្សត្រ រក្សាការពារសន្តិភាព ប្រកាន់នូវព្រហ្មវិហារធម៌ សាមគ្គីធម៌ សង្គហធម៌ និងរួមគ្នាបន្តវឌ្ឍនភាពប្រជាជាតិមួយនេះឱ្យកាន់តែរីកចម្រើន។

បើតាមព្រះថេរដីការបស់សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សានៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកត់ត្រា ចងចាំនូវព្រះរាជបន្ធូលរបស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងយកមកផ្សព្វផ្សាយក្នុងសិក្ខាសាលាស្ដីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៅទីស្ដីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាអំពីព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ក៏មានព្រះថេរដីកាពីព្រះរាជទស្សនៈសំខាន់ៗរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលមានយ៉ាងតិច៩ប្រយោគ រួមមាន៖

ទី១៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអង្គតែងមានព្រះរាជបន្ទូលថា «ដឹងគុណជានិច្ច និងការពារឱ្យបាននូវស្មារតី២ធ្នូ និងជ័យជម្នះ៧មករា១៩៧៩»។ ប្រយោគនេះគឺជាស្មារតីដែលសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស តែងមានព្រះរាជបន្ទូលរំឭកគ្រប់វេទិកានានា យ៉ាងហោចណាស់ក៏៥នាទីដែរ ដោយហេតុថ្ងៃប្រវត្តិសាស្ត្រទាំងនេះ គឺជាព្រះរាជជន្មាទី២របស់ព្រះអង្គ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ, សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាពន្យល់បន្ថែម។

ទី២៖ «យើងទទួលយកពហុបក្ស តែមិនទទួលយកពហុជម្លោះ»។

ទី៣៖ «ព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា និងឧបេក្ខា) គឺជាស្នេហ៍ដ៏ស័ក្តិសិទ្ធិបំផុត»។

ទី៤៖ «សាមគ្គីធម៌ គឺជាស្នូលនៃការបង្រួបបង្រួមជាតិ និងសាសនា»។

ទី៥៖ «ធម៌ញុះញង់ គឺជាសត្រូវនៃសាមគ្គីធម៌ ត្រូវមានសតិនិងការរឭកជានិច្ចក្នុងគ្រប់ការងារ»។

ទី៦៖ «សង្គហធម៌ ជាធម៌សង្គ្រោះ រមែងនាំមកនូវការគោរពនិងស្រឡាញ់ពីអ្នកដទៃ»។

ទី៧៖ «សន្តិភាព ជាបណ្ដូលនៃការអភិវឌ្ឍជាតិ និងសាសនា»។

ទី៨៖ «ជាតិខ្មែរ ត្រូវមានសាសនា និងព្រះមហាក្សត្រ»។

ទី៩៖ «កុលបុត្រនិងកុលធីតាខ្មែរគ្រប់រូប ត្រូវមានមនសិការជាតិ តម្កល់ផលប្រយោជន៍ជាតិនិងសាសនាជាធំ ត្រូវជៀសវាងឱ្យបាននូវអំពើពុករលួយ ត្រូវរក្សាតម្លាភាពនិងភាពស្អាតស្អំក្នុងគ្រប់កិច្ចការងារទាំងអស់»។

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះថេរដីកាបន្ថែមថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កាលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែមានព្រះរាជបន្ទូលស្ទើរគ្រប់ទីកន្លែង ស្ទើរគ្រប់វេទិកា ទោះបីគ្មានចំណុចណាមួយ ក៏មានចំណុចមួយផ្សេងទៀតនៃទស្សនៈទាំងនេះដែរ។

គួររំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅព្រះរាជដំណាក់វត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងប្រារព្ធឡើងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ៕

សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.